កូរ៉េខាងត្បូងមិនបោះបង់កូរ៉េខាងជើងឡើយ បើមានផ្ទុះសង្គ្រាមជាមួយជប៉ុននោះ..!

ចែករំលែក៖

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងតែងតែជួយដល់ពលរដ្ឋកូរ៉េខាងជើងជានិច្ច បើទោះបីប្រទេសទាំងពីរ មានវិវាទនយោបាយមួយចំនួនក្តី ។ ចំណុចទាំងនោះហើយបានជា ក្រុមអ្នកជំនាញលើកឡើងថា៖ ប្រសិនបើជប៉ុន និងកូរ៉េខាងជើង ផ្ទុះសង្គ្រាម តើកូរ៉េខាងត្បូង នឹងគាំទ្រភាគីណា ? ជប៉ុន ឬកូរ៉េខាងជើង ?

កូរ៉េទាំងពីរ ត្រូវបាន ជប៉ុនវាយប្រហារ គ្រប់គ្រង នៅពាក់កណ្តាលសតវត្សន៍ ទី​២០​ ។ ក្រោយបញ្ចប់សង្គ្រាម លោកលើកទីពីរ និងចាប់ផ្តើមសង្គ្រាមត្រជាក់ ឧបទ្វីបកូរ៉េទើប ត្រូវកាត់ផ្តាច់ជាពីរ ខាងជើងនិងខាងត្បូង ។

សារព័ត៌មាន RT ​បានផ្សាយថា៖ ប្រសិនបើមានសង្គ្រាមកើតឡើង រវាងកូរ៉េខាងជើង និងជប៉ុន កូរ៉េខាងត្បូងប្រាកដជាគាំទ្រ កូរ៉េខាងជើង​ជាក់ជាមិនខាន ដោយជប៉ុនគឺជាសត្រូវ រួម តាំងពីសម័យមិនទាន់កាត់ផ្តាច់ទៅជាពីរមកម៉្លេះ។

នៅក្នុងការស្ទង់មតិនាពេលកន្លងមក ថ្មី​ៗ​ បង្ហាញឲ្យឃើញថា ពលរដ្ឋ​កូរ៉េខាងត្បូង​ដល់ទៅ ៤៥,៥ភាគរយ គាំទ្រ​កូរ៉េខាងជើង និង ១៥,១ភាគរយ​ប៉ុណ្ណោះគាំទ្រ​ជប៉ុន ។

បើទោះបីកូរ៉េ បងប្អូនទាំងពីរនៅមានសង្គ្រាមនិងគ្នាមិនទាន់បញ្ចប់ តាំងពីឆ្នាំ​១៩៥០ ដោយចុះកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ​១៩៥៣ ។ នៅពេលនេះកូរ៉េខាងជើង ក៏ដូចជាខាងត្បូង ខិតខំស្វែងរកសន្ធិសញ្ញាសន្តិភាពពេញលេញជំនួស បទឈប់បាញ់តែមិនទាន់បានសម្រេច ។​ នៅពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរឡើងជាងមុនក្រោយពេលមានជំនួបពិភាក្សាគ្នាជាច្រើនលើកកន្លងមក ពិសេសគឺក្រោយមេដឹកនាំកូរ៉េខាងត្បូង ម៉ូនជេអ៊ីន បំពេញទស្សនកិច្ច ទៅកាន់ កូរ៉េខាងជើង ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងនាម​ ជាប្រទេសបងប្អូន កូរ៉េខាងត្បូង និងមិន បោះបង់ឱបដៃឈរមើលកូរ៉េខាងជើង រងការវាយប្រហារពីប្រទេសផ្សេងនោះឡើយពិសេសគឺប្រទេសជប៉ុន។ ក្នុងពេលជាមួយគ្នានេះដែរ ជប៉ុននិងកូរ៉េខាងត្បូង​កំពុងតែមានបញ្ហាមួយចំនួន ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ក៏ដូច​ជាបញ្ហា បន្សល់តាំងពីសង្គ្រាម ឈ្លានពានរបស់ជប៉ុន​។ ចំ​ណុចទាំងនោះហើយ អាចធ្វើឲ្យកូរ៉េខាងត្បូង ចាំបាច់ត្រូវតែគាំទ្រកូរ៉េខាងជើង ប្រឆាំងជប៉ុន​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print