សន ពិសិដ្ឋថាប្លែកពេលប៉ះព្រះកាយច័ន្ទលើកដំបូងក្នុងរឿង”សម្បថដងស្ទឹង”

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតតារាសម្តែងលោក សន ពិសិដ្ឋ និង​ព្រះ​កាយ​ច័ន្ទ នឹងសម្តែងតំណែងជាតួឯករួមគ្នាជាជាលើកដំបូង​​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​រឿង”សម្បថដងស្ទឹង”។ ជំនួបលើកដំបូងនេះត្រូវបានតារាសម្តែងទាំងពីរថាពិតជាប្លែក និងរំពឹងថាទទួលបានកាគាំទ្រច្រើនពីទស្សនិកជន។
ភាពយន្តភាគរឿង “សម្បថ​ដង​ស្ទឹង” ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​និយាយ​ពី​ចំណង​ស្នេហ៍​រវាង​កំលោះ​ក្រមុំ​មួយ​គូ​នៅ​តំបន់​ស្រុក​ស្រែ​ចម្ការ ក្នុង​នោះ ព្រះ​កាយ​ច័ន្ទ សម្ដែង​ជា​តួអង្គ​ឈ្មោះ “នួន” និង​សន ពិសិដ្ឋ សម្ដែង​ជា​តួ​អង្គ​ឈ្មោះ “លាភ”។ អ្នកទាំងពីរបង្ហាញពីអារម្មណ៍ប្លែកៗបន្តិច ប៉ុន្តែមិនមែនភ័យខ្លាចទេផ្ទុយទៅវិញសប្បាយចិត្តដែលទទួលបានដៃគូសម្តែងថ្មី។ព្រះកាយច័ន្ទថា កុំ​ថា​ឡើយ​ថា ការ​សម្ដែង សូម្បី​តែ​នៅ​ខាង​ក្រៅ ក៏​មិន​ដែល​បាន​ជួប​គ្នា។ ខណៈតារាសម្តែងប្រុសវិញ ក៏​អះអាង​ដូច​គ្នា​ថា ជា​បទ​ពិសោធន៍​លើក​ដំបូង​របស់​លោក​ជាមួយ ព្រះកាយច័ន្ទ។ មិន​ត្រឹម​ប៉ុណ្ណឹង នេះ​គឺ​ជា​តួឯក​លើក​ដំបូង​ថែម​ទៀត​ក្នុង​ការ​សម្ដែង​ភាពយន្ត​ប្រភេទ​ភាគ​សម្រាប់​ទូរទស្សន៍។បើ​ទោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​មាន​ជំនឿ​ថា អាច​នឹង​សម្ដែង​ចូល​គ្នា​បាន​ល្អ ដោយ​សំអាង​ថា ម្នាក់​ៗ​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ច្រើន​រៀង​ៗ​ខ្លួន​ហើយ។
តាមឯកឧត្ដម ស៊ិន សុផាត ប្រធានផលិតកម្មវិធីទូរទស្សន៍របស់ទូរទស្សន៍លេង៥ បានបញ្ជាក់ថា រឿងនេះ គឺជារឿងទី ២៣ ហើយសម្រាប់ស្ថានីយរបស់លោក នេះដោយមិនរាប់បញ្ចូលភាពយន្តដែលផលិតកម្មផ្សេងសម្រាប់ប៉ុស្តិ៍លេខ៥ផង។ ចំពោះរឿង “សម្បថដងស្ទឹង” បន្ទាប់បើកពិធីក្រុងពាលីព្រឹកនេះ ក្រុមការងារផលិតគ្រោងនឹងចេញថតនៅក្រោយបុណ្យអុំទូករួចរាល់។ ដោយឡែក កាលបរិច្ឆេទដាក់បញ្ចាំង មិនទាន់មានការបញ្ជាក់ឲ្យច្បាស់នៅឡើយ។
ផលិតករក្នុងភាពយន្តនេះបង្ហើបថារឿង “សម្បថ​ដង​ស្ទឹង” និយាយ​ពី​ចំណង​ស្នេហា​របស់​កំលោះ​ក្រមុំ​មួយ​គូ កើត​នៅ​តំបន់​ជនបទ។ នួន ជា​ក្រមុំ​កើត​ក្នុង​គ្រួសារ​ក្រី​ក្រ ដោយ​ឡែក លាភ ជា​កូន​មេ​ឃុំ។ ដូច្នេះ​ហើយ ចំណង​ស្នេហ៍​របស់​ពួក​គេ ពោរពេញ​ដោយ​​ឧបសគ្គ​ជា​ច្រើន ពិសេស​តួ​ស្រី រង​គំនាប​ផ្លូវ​ចិត្ត​ជា​ច្រើន រហូត​ដល់​នាង​ត្រូវ​បង្ខំ​ចិត្ត​រៀប​ការ​ជាមួយ​បុរស​ដែល​នាង​មិន​ស្រឡាញ់​ទៅ​វិញ។ សាច់​រឿង​យ៉ាងណា មាន​តែ​ចាំ​តាម​ដាន​ក្រោយ​ពេល​ចេញ​បញ្ចាំង​ប៉ុណ្ណោះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print