នាយករដ្ឋមន្ត្រី​កម្ពុជា​ធា​នាសុវត្ថិភាពចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ​

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានថ្លែងនៅក្នុង​ ពិធី​ប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារ​សុខាភ្នំពេញ កាលពីថ្ងៃទី ៧ វិច្ឆិកាដូច្នេះថា​ រាជរដ្ឋាភិបាលកម្ពុជាសូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជា​ ពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ​ ដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនអោយមានការ​ ភ័យខ្លាចអ្វីឡើយ។

សម្តេចតេជោបានថ្លែងទៀតថា​ សូមអញ្ជើញបងប្អូននិងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវា​ បុណ្យឯករាជ្យជាតិ ជាមួយនឹងកម្មវិធី​ហូបអំបូកទូទាំងប្រទេស(អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែល​នឹងបន្តរហូតដល់ថ្ងៃទី១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែខាងមុខនេះ។

ក្រៅពី​ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា​និងភ្ញៀវអន្តរជាតិ​ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅ​ ភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត ពាក់​ព័ន្ធ​នឹងចូលរួមសកម្មភាពផ្តួលរំលំ​រដ្ឋាភិបាលស្របច្បាប់​ តាម​រយៈ​ការអូស​ទាញបោកប្រាស់ពីជនក្បត់ជាតិ​សម​ រង្ស៊ី​ សូមចេញមករសារភាព កុំមានការ​ ភ័យ​ខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩​ ខាងមុខ​នេះ​ ។

សម្តេចអះអាងថា​ មានតែបុគ្គល(៩) នាក់​ ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print