៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាស្នាមព្រះហស្ថព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ចែករំលែក៖

ភ្នំពេញ៖  ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ នាយទាហាន នាយទាហានរងពលទាហានដោយស្មារតីទទួលខុសត្រូវគោរពបទ បញ្ជារបស់ កងយោធពលខេមរភូមិន្ទ(..) បន្តវេនពីរៀមច្បងជំនាន់មុនៗ ស៊ូលះបង់ជីវិត ដេីម្បីបុព្វហេតុជាតិមាតុភូមិ ប្រកបដោយ ទំនុកចិត្ត របស់ប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀ បាញ់ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៦ ទិវាកំណេីត(..)កាលពីរសៀលថ្ងៃសុក្រ ១២ កេីត ខែ កក្តិក ឆ្នាំ កុរ ឯកស័ក ២៥៦៣ ត្រូវនិងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការព្រមទាំងស្ថាប័នចំណុះ  កងឯកភាព ទ័ពជំនាញជាច្រេីនទៀត។          

គួររំលឹកផងដែរថា៖ (..)ត្រូវបង្កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋបំពាក់បំប៉នច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួនផ្សាភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វ ហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។

នាដំណាក់កាលនោះ(..)បង្ហាញពីវីរភាពអង់អាចក្លាហាន មោះមុត ក្នុងប្រតិបត្តិការសឹក រំដោះតំបន់ខ្លះពីកណ្ដាប់ដៃអាណានិគមបរទេសនិងពួកឧទ្ទាមការពារបានអធិបតេយ្យភាពបូរណភាពទឹកដី យ៉ាងរឹងមាំ។ឆ្លងកាត់របត់នយោបាយជាច្រើនជំនាន់ ក្រោមឥទ្ធិពលសង្គ្រាម អូសបន្លាយអស់ជិតបីទសវត្សរ៍ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារ មីនា ឆ្នាំ ១៩៧០ ប្រទេសកម្ពុជា  ធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។

សង្គ្រាមផ្ទៃក្នុងផ្ទុះឡើងនៅក្នុងប្រទេសបង្កគ្រោះមហន្តរាយ ការឈឺចាប់ខ្លោចផ្សា ពិសេសក្នុងអំឡុងឆ្នាំ១៩៧០ នៃរបបសាធារ ណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ ណុល ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរបបប្រល័យពូជសាសន៍ប៉ុលពតពីឆ្នាំ១៩ ៧៥ដល់ឆ្នាំ១៩៧៩ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងព្រលឹងជាតិស្ទើររលាយសាបសូន្យ។

ចាប់តាំងពីពេលនោះមក(..)បាត់បង់លក្ខណៈសម្បត្តិអត្ដសញ្ញាណនិងឈ្មោះខ្លួន។ ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុ លា ឆ្នាំ១៩៩១ និងក្រោយថ្ងៃបោះឆ្នោតសកល ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរអ៊ុនតាក់កម្ពុជាបង្កើតរដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ក្នុងនោះ(..)ដំណើរការកសាងឡើងវិញនាថ្ងៃទី ១៤ ខែ មិថុនា ក្នុងឆ្នាំ ១៩៩៣។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ(..) បំពេញតួនាទី របស់ខ្លួនជាកម្លាំងអព្យាក្រឹត្យចូលរួមយ៉ាងសកម្មអនុវត្តរាល់កម្មវិធីគោល នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជាគោលដៅចំបងបញ្ចប់ការបង្ហូរឈាមគ្នា បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្វែង រកសន្តិភាពពេញបរិបូណ៌ ជូនប្រទេសជាតិនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ១៩៩៨។

លើសពីនេះទៀត (..) បំពេញតួនាទីភារកិច្ចស្នូល របស់ខ្លួនក្នុងភារកិច្ចការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ រួមចំណែកការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រក្សា សុខសន្តិភាព និងសុខដុមរមនាសម្រាប់ជាតិមាតុភូមិ និងប្រ ជាជន៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print