លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ពិធីអកអំបុកថ្ងៃនេះ ដើម្បី អបអរសាទរថ្ងៃឯករាជ្យជាតិ និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ

ចែករំលែក៖

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ពិធីបុណ្យអកអំបុក ដែលអាជ្ញាធររាជធានីភ្នំពេញថ្ងៃនេះ គឺស្របពេល ជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃ​កំណើតកងទ័ពជាតិ​ ហើយក៏ និងចូលរួម អបអរសាទរព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល នឹងប្រារព្ធ​ធ្វើ​ថ្ងៃ​ទី​១០-១១-១២ ខែវិច្ឆិកា ​ដែលជាបុណ្យប្រពៃណី​ជាតិ​របស់​ប្រជា​ជ​ន​ខ្មែរ ដែលមានតាំងពី​យូរ​លង់​មក​ហើយ។ ពិធីបុណ្យប្រពៃណីជាតិខាងលើ​ មានតាំងពីបុរាណកាល ដ៏យូរលង់​ណាស់​មកហើយ ​ដូច​មាន​​ចែងក្នុងឯកសាររបស់ប្រវត្ដិវិទូជាច្រើន​ ក៏​ដូចជា​តាម​សិលាចារឹក នៃ​ប្រា​ង្គ​ប្រាសាទ​អង្គរ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកជំទាវចូលរួម ជាអធិប តីភាពក្នុងពិធីអកអំបុក ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំឡើងនៅរម្យនីដ្ឋានវត្ដភ្នំ កាលពីថ្ងៃសៅរ៏ ១៣កើតខែ កត្ដិក ឆ្នាំ២០១៩ ត្រូវនិងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩។
លោក ជំទាវបានបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្ដេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួល​សុខ​សន្ដិភាព​ពេញបរិបូរណ៍ និងមានការ​អភិវឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​លើ​​គ្រប់​វិស័​យ ហើយ​ប្រជាជនទូទាំងប្រទេស​​កាន់តែមានជីវភាព​ល្អ​ប្រសើរ​ឡើង ​មាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ ក្នុងជំនឿសាសនា និងការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនាផ្សេងៗ​យ៉ាង​សប្បាយ​​​រីករាយ។ ជាក់ស្តែង រាជធានីភ្នំពេញ​​​​យើងថ្ងៃនេះ កំពុង​រៀបចំ​ពិធី​អកអំបុក ដើម្បី​អបអរ​សាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱ​កា​ស​​​នេះ​ រដ្ឋបាលរាជធានីភ្នំពេញ យើងបានធ្វើ​ឡើង ​​​ដើ​ម្បី​ទប់ស្កាត់ជនក្បត់ជាតិ​មួយ​ចំនួន ដែលមានបំណង ​ប៉ុនប៉ង​ផ្តួលរំលំ​រាជ រដ្ឋាភិបាលស្របច្បាប់ និង​បង្ក​ចលាចល អសន្តិសុខ និង​​វិនា សកម្មដល់​ប្រទេស​ជាតិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំនាន់ក្រោយៗ​ទៀត​ឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់​របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែង​យល់បន្ថែមទៀត​អំពីប្រវត្តិ និងប្រពៃណីពីបុរណរបស់ខ្មែរយើង និងបានស្គាល់​អំពី​របៀប​ដាល់​អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស ផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ លើស​ពីនេះ​ទៀត ព្រឹត្តការណ៍នេះក៏ពិតជាការ​បង្ហាញ​ពីស្មារតីសា​មគ្គីភាព​ដ៏​រឹង​មាំរបស់ប្រជា​ជ​ន​​នៅរាជធានីភ្នំពេញ ក៏ដូចជា​នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា​យើង ដែលកំពុង​តែសប្បាយរីករាយនឹង សុខសន្តិភាព និង​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយសម្តេចតេជោហ៊ុន សែន ៕ ដោយ៖ សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print