ភ្នំុពេញ ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ នេះបុគ្គលិកនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាននគរវត្តទាំងអស់បានរៀបចំពិធីអកអំបុកក្នុងន័យហូបអំបុកខ្មែរដើម្បីការពារជាតិសាសនាព្រះមហាក្សត្រយ៉ាងសប្បាយរីករាយបំផុត។
ក្នុងពិធីនេះថ្នាក់ដឹកនាំនិងបុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទាំងអស់បានសម្តែងការរីករាយបំផុតដោយសារតែអំបុកចាត់ទុកជាចំណីមួយបែបមានឪជារសឆ្ងាញ់របស់ខ្មែរយើងបន្សល់ទុកពីដូនតាមក។ ក្រោយពេលហូបអំបុកដែលមានរសជាតិឆ្ងាញ់រួចមកថ្នាក់ដឹកនាំនិងបុគ្គលិកបានលាន់មាត់គ្រប់គ្នាថាអំបុកខ្មែរពិតជាមានរសជាតិឆ្ងាញ់ប្រាកដមែនដូច្នេះសូមបងប្អូនរួមជាតិចូលរួមហូបអំបុកខ្មែរក្នុងថ្ងៃនេះទាំងអស់គ្នា ៕
...