ជនសង្ស័យវ័យក្មេង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច តែពលរដ្ឋដេញចាប់បានម្នាក់ រត់រួចម្នាក់ 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានសម្រេច បង្កការភ្ញាក់ផ្អើលនៅវេលា១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចបងប្អូនប្រជាពលរដ្ឋបានប្រដេញចាប់បានម្នាក់នៅតាមបណ្ដោយផ្លូវ៣០៦ ដែលនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រគល់ជូនសមត្ថកិច្ច ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាជនរងគ្រោះគាត់បានប្រាប់ថា មុនកើតហេតុគាត់បានដកទូរស័ព្ទតេទៅបងប្អូនគាត់មកដល់ចំណុចទីតាំងកន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BK.5702ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទគាត់បានសម្រេច រួចបើករត់គេចមកដល់ផ្លូវ៣០៦ ក៏បានបងប្អូនប្រជាពលរដ្ឋ ស្ទាក់ចាប់បានជនសង្ស័យម្នាក់និងរត់ រួចម្នាក់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៏បឹងកេងកងទី១ដើម្បីសួរនាំ  តែដោយសារកន្លែងឆក់នៅផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែក្រោម ទើបសមត្ថកិច្ចបឹងកេងកងទី១ប្រគល់ឲ្យសមត្ថកិច្ចចាក់អង្រែក្រោមចាត់ការណ៏បន្ត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំងត្រូវបានសមត្ថកិច្ចធ្វើសំណុំរឿងរួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការណ៏ទៅតាមនិតិវិធី នៃច្បាប់។ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរស័ព្ឌជូនវិញ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print