ព្រះសីហនុ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ទូទាំងខេត្តព្រះសីហនុ លោក កៅ អ៉ីមរ៉ន បានលើកឡើងថា បងប្អូនខ្មែរទូទាំងប្រទេសចូលចង់ចាំនៅថ្ងៃទី០៩ ខែវិច្ឆិកា សូមបងប្អូនទទួលទានអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ដោយក្តីរីករាយសម្បូសប្បាយ ហើយមិនត្រូវភិតភ័យ ពីសុខសុវត្ថិភាពបន្តិចណាសោះឡើយ។
លោកក៏បានអំពាវនាវ កុំឲ្យខ្មែរឥស្លាមទាំងអស់ត្រូវចាញ់បោកពាក្យចចាមអារ៉ាមអគតិមួយចំនួនតូច ដែលជឿតាមការញុះញុងតាមជនក្បត់ជាតិ សម រង្ស៉ី ដែលកំពុងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជាតិខ្មែរទូទាំងប្រទេស ដែលបានកំពុងតែទទួលបានពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាការពិតយើងមានកងកម្លាំងប្រដាប់អាវុធគ្រប់ស្រទាប់ត្រៀម ខ្លួនជានិច្ច ដើម្បីកម្ចាត់ចលនាជនក្បត់ជាតិ ដែល ប៉ុនប៉ងបំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយមិនធ្វេសប្រហែសឲ្យកើត មាននូវភាពអសន្តិសុខណាឡើយ។ លីក
ការថ្លែងបែបនេះ របស់លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៏មាន ទៅកាន់បងប្អូនខ្មែរឥស្លាម និងថ្នាក់ដឹកនាំគណៈចលនាឥស្លាម លោកគ្រូ អ្នកគ្រូ តំណាងពីគ្រប់បណ្តាភូមិនានា ទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញមកទទួលទានអំបុក ខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ កាលពីរសៀលថ្ងៃសៅរ៍ ១៤កើត ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ នៅសហគមន៏ឥស្លាមព្រះសីហនុ ។
យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណព្រះវិហារឥស្លាមភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក សេន ណាស៊ី អនុរដ្ឋលេធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខ្មែរឥស្លាមទូទាំងខេត្តព្រះសីហនុ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារ អជ្ញាធរមូលដ្ឋានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តព្រះសីហនុ ចូលរួមជាច្រើនកុះករ ៕