រថយន្តព្រូសបើកបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោងមុខស្ថានទូតថៃ និងពន្លះដើមឈើបាក់អស់១ដើមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស រេចង្កូតមកខាងឆ្វេងដៃទៅបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោងមុខស្ថានទូតថៃ និងពន្លះដើមឈើបាក់អស់១ដើម រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរចារណ៍ខាងលើនេះបានកើតឡើងកាលពី២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតថៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកភ្នំពេញ 2BC-5335 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែតៃកុងឡានរេចង្កូនមកខាងឆ្វែងដៃ ឆ្លងចូលមកផ្លូវបញ្ច្រាស់ទិស ជ្រុលទៅបុកប៉ុស្ដិ៍នគរបាល២៤ម៉ោង និងបន្តបុកដើមឈើបាក់អស់១ដើមទើបកល់ជាប់ទៅមុខលេងរួច ហើយសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print