អ៊ីរ៉ង់រកឃើញអណ្តូងប្រេងជាង​៥៣ពាន់លានបារ៉ែល ធ្វើឲ្យអាមេរិក «ស្រក់ទឹកមាត់ទៀតហើយ»

ចែករំលែក៖

ក្នុងពេលដែលកំពុងរងការដាក់ទណ្ឌកម្មលើវិស័យប្រេង នៅពេលនេះអ៊ីរ៉ង់បានប្រកាសធ្វើឲ្យអាមេរិក«ស្រក់ទឹកមាត់ទៀតហើយ»​​ ដោយប្រកាសរកឃើញអណ្តូងប្រេង ដ៏ធំលំដាប់ ពិភពលោក ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានប្រកាសថា ក្រុមអ្នករ៉ុករកប្រេងអ៊ីរ៉ង់បានរកឃើញ​អណ្តូងប្រេង ​ដ៏ធំដែលមានខួងយកប្រេងបានរហូតដល់ទៅ​៥៣ពាន់លានបារ៉ែល​។ សកម្មភាពខាងលើ ជួយឲ្យអ៊ីរ៉ង់បង្កើនថាមពល​ប្រេង​បន្ថែមដល់ទៅ​៣៤ភាគរយ។

នៅក្នុងសេចក្តីប្រកាស តាមកញ្ជក់ទូរទស្សន៍ជាតិ ប្រធានាធិបតី​ អ៊ីរ៉ង់ លោក រ៉ូហានី បានប្រកាសថា​ អណ្តូងប្រេង​ថ្មី មានទំហុំ ដល់ទៅ ២.៤០០ គីឡូម៉ែត្រ ក្រឡា ជម្រៅ​៨០ ម៉ែត្រ​ស្ថិតនៅក្នុងខេត្ត​ Khuzestan ​ភាគខាង​លិច​ ភាគនិរតី នៃប្រទេសអ៊ីរ៉ង់​។ លោករ៉ូហានីបញ្ជាក់ថា នោះជាកាដូថ្មីសម្រាប់ពលរដ្ឋ​អ៊ីរ៉ង់ ។

ជាមួយនឹងចំនួនប្រេងដល់ទៅ​៥៣ ពាន់លានបារ៉ែល​​ ជួយឲ្យអ៊ីរ៉ង់បង្កើនចំណយនប្រេងបន្ថែម​៣៤ភាគរយ​​។ តាមក្រុមអ្នកឯកទេស​​អ៊ីរ៉ងមានអណ្តូងប្រេង សរុប ​១៥៦ពាន់លានបារ៉ែល​ ក្នុងនោះមានទាំងអណ្តូងប្រេង​ មានចំនួន​៦៥​ពាន់លានបារ៉ែល​នៅខេត្ត​ Ahvaz ។

ការរកឃើញអណ្តូងប្រេងដ័ធំខាងលើ ក្នុងពេលដែលអ៊ីរ៉ង់ប្រឈម ការដាក់ទណ្ឌកម្ម ពីអាមេរិក ទៅលើវិស័យ​ដឹកជញ្ជូនប្រេង ដោយអាមេរិកបានហាមប្រាមបណ្តាប្រទេស ទិញប្រេងពីអ៊ីរ៉ង់ បើមិនដូច្នោះទេនឹងរងការដាក់ទណ្ឌកម្មពីអាមេរិកជាមិនខាន។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កន្លងមកអាមេរិកបានធ្វើសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី ជាប្រទេសដែលសម្បូរប្រេង ហើយពេលនេះអាមេរិក ក៏បានខួងយកប្រេងពីស៊ីរីទៅលក់ អាច រកចំណូលឲ្យទាហានអាមេរិក ប្រមាណ​៣០ លានដុល្លារក្នុងមួយខែ។  ជាមួយនិងការរកឃើញអណ្តូងប្រេងដ៏ធំជាបន្តទៀតនោះ អ៊ីរ៉ង់ នឹងប្រឈមបញ្ហាជាមួយអាមេរិក កាន់តែខ្លាំង ។ មនុស្សមួយចំនួនបានលើកឡើង​ថា អាមេរិក កំពុងតែ ស្រក់ទឹកមាត់ ចំពោះអណ្តូងប្រេងរបស់អ៊ីរ៉ង់ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print