សៀមរាប: កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ករណីរូតកាបូប ភ្ញៀវក្នុងកន្លែងពិព័រណ៌ នៅព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប កាលពីរាត្រីថ្ងៃ អាទិត្យ១៤កើត ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
មន្ត្រីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ស្រីយ៉ាង ភេទស្រី អាយុ ៣០ ឆ្នាំ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះ បានជិះរថយន្តក្រុង ពីភ្នំពេញមកសៀមរាប ក្នុងបំណងមកលេងបុណ្យអុំទូក និងធ្វើសកម្មភាពលូកហោរប៉ៅ នៅកន្លែងអុំទូកតាមដងស្ទឹងសៀមរាបហើយបានធ្វើសកម្មភាពរូតកាបូបស្ពាយរបស់ស្ត្រីម្នាក់ តែមិនបានសម្រេច ដោយជនរងគ្រោះដឺងខ្លួនទាន គាប់ជួនពេលនោះសមត្ថកិច្ចនៅទីនោះឃើញ ទាន់ក៏ធ្វើការឃាត់ខ្លួន យកមកសួរនាំ។
ក្រោយមកជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
ដោយ៖ សហការី