ប្រធានាធិបតីរុស្ស៊ីលោកពូទីនធ្លាប់បានប្រកាសជាច្រើនលើកហើយថា ប្រទេសមានអំណាច ត្រូវតែមានកម្លាំងទាហានខ្លាំង ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ព្រមទាំងមានសព្វាវុធការពាររឹងមាំ ។ កន្លងមកមានការមន្ទិលសង្ស័យ ពីកង្វះថវិកា ទើបរុស្ស៊ីកាត់បន្ថយការចំណាយសម្រាប់ការពារជាតិ ។នៅពេលនេះ លោក ពូទីនចេញមុខបកស្រាយថា អាវុធរុស្ស៊ីឈានដល់កំពូលទៅហើយ មិនត្រូវចំណាយប្រាក់ច្រើនសម្រាប់ការពារជាតិឡើយ។
នៅពេលនេះប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបកស្រាយពីមូលហេតុដែលរុស្ស៊ីបានកាត់បន្ថយការចំណាយ សម្រាប់វិស័យការពារជាតិ ខណៈប្រទេសជាច្រើន ក្នុងនោះមានអាមេរិក បានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ។ លោកពូទីនបានលើកឡើងថា ការកាត់បន្ថយការចំណាយ គឺដោយសារតែ រុស្ស៊ីឈានដល់កម្រិតកំពូលនៃអាវុធ គ្មានប្រទេសណាអាចប្រៀបផ្ទឹមបានឡើយ។ ដូច្នេះ យើងមិនចាំបាច់ចំណាយប្រាក់ច្រើន ទៀតនោះឡើយ។
កន្លងមក រុស្ស៊ី ស្ថិតនៅលំដាប់ទី៥ លើពិភពលោក ពីប្រាក់ចំណាយសម្រាប់ការពារជាតិ តែពេលនេះមិនមែនឡើយរុស្ស៊ីបានកាត់បន្ថយការចំណាយអស់ជាច្រើន ។ ប្រទេសមួយចំនួនក្នុងនោះមានអាមេរិកបានលើកឡើងថា រុស្ស៊ីប្រឈមវិបត្តិសេដ្ឋកិច្ចដោយការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ប៉ុន្តែការពិត ត្រូវបានលោកពូទីន បកស្រាយថា គ្មានអ្វីដែលត្រូវចំណាយ ព្រោះអាវុធរបស់រុស្ស៊ីដល់កំពូលទៅហើយនោះ ។ សព្វាវុធរបស់រុស្ស៊ី បានធ្វើទំនើបកម្មរួចរាល់ មានសមត្ថភាពការពារ និងវាយប្រហារ ក្នុងល្បឿនលឿនបំផុតគ្មានអាវុធប្រទេសនោះអាចប្រៀបផ្ទឹមបាននៅលើពិភពលោក រួមទាំងអាមេរិកផងដែរ ។
កន្លងមក រុស្ស៊ីក៏ទើបតែបានបំពាក់មីស៊ីលនៅលើនាវាចម្បាំង នាវាមុជទឹក ហើយម៉ីស៊ីលនោះ អាចវាយប្រហារក្នុងចម្បាយជាង ៥០០គីឡូម៉ែត្រ ក្នុងល្បឿន លឿនជាង សំឡេងដល់ទៅ៩ដង់។គ្មានប្រព័ន្ធការពាណាមួយអាចទប់ស្កាត់បាននោះឡើយ ជាមួយនឹងល្បឿនយ៉ាងលឿននោះ ។
កន្លងមកអាមេរិក ក៏បានទទួលស្គល់ថាខ្លួនចាញ់រុស្ស៊ី ក្នុងបច្ចេកវិទ្យាមីស៊ីលល្បឿនលឿន ។ ទាំងនោះហើយបានជា អាមេរិក បង្កើនការចំណាយសម្រាប់អភិវឌ្ឍន៍សព្វាវុធ មិនឲ្យចាញ់ ប្រទេស រុស្ស៊ី ៕