បុរសម្នាក់សតិមិនល្អ ប្រមូលខោអាវមុងភួយខ្នើយដុតឆេះខ្ទេច តែមិនបណ្តាលឲ្យឆេះផ្ទះ

ចែករំលែក៖

  ខេត្តកំពង់ធំ៖  ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក  ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីមានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិព្រែកដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ,។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ គឹម សាន ភេទប្រុស អាយុ២២ឆ្នាំ។ ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ  ទំហំ០៦មx០៩ម។ឆេះខោអាវមុងភួយខ្នើយមិនបណ្តាលឲ្យឆេះផ្ទះឡើយ(ជនបង្ករត្រូវបានបញ្ចូនខ្លួនមកអធិការ​ដ្ឋាននគរបាលស្រុកប្រាសាទសំបូរ)
មូលហេតុ ម្ចាស់ផ្ទះប្រមូលខោអាវមុងភួយខ្នើយដុតក្នុងផ្ទះខ្លួនឯង ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរបានចេញអន្តរាគមន៍ចំនួន០១គ្រឿងតែដល់ត្រឹមភូមិកំពង់ឈើទាលភ្លើងរលត់វិញ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print