សម្តេចតេជោ ហ៊ុន សែន ៖ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ខណៈបុណ្យអុំទូក៣ថ្ងៃ បញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង

ចែករំលែក៖

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និង ភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង ខណៈព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា “គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់”។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់សមត្ថកិច្ច និង កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។

ហ្វេសប៊ុកផេកសម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថា “ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ”៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print