លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ៖ការរួបរួមគ្នាកសាងប្រទេសជាតិ គឺមិនមែនជារឿងអាក្រក់នោះទេ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហោះសារលើ Facebook ផ្លូវការលោក មុននេះបន្តិច ហាក់វាយប្រហារ មេឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្សុី ។ ទោះជាលោកធ្លាប់រិៈគន់រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តែលោក អាចមានគំនិតស្ថាបនា ជាជាងធ្វើនយោបាយសងសឹក ខុសពីចរិកទណ្ឌិត សម រង្សុី ក្នុងនោះលោក ពេជ្រ ស្រស់ បានលើកឡើងថា៖ ការរួបរួមគ្នាកសាងប្រទេសជាតិ គឺមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបើរករឿងគ្នាមិនឈប់ឈរធ្វើឲ្យជាតិរលាយទើបជារឿងអាក្រក់ ហើយការធ្វើការរួមគ្នា ដើម្បីប្រយោជន៍ជាតិនិងប្រយោជន៍ពលរដ្ឋ គឺមិនមានន័យថាជាបក្សសម្ព័ន្ធនោះដែរ ដោយឈរលើទស្សនៈខុសគ្នា បក្សខុសគ្នា ក៏ប៉ុន្តែគោលដៅនោះ គឺផ្តោតលើការអភិវឌ្ឍនិងជួយម្ចាស់ឆ្នោតទៅតាមវិធីខុសៗគ្នា ដូច្នេះសូមកុលបុត្រខ្មែរគ្រប់ៗ រូបភ្ញាក់ឡើង ដើម្បីកសាងកម្ពុជាឲ្យរីកចំរើនបន្ថែមទៀត ហើយមានតែការរួមគ្នាជាធ្លុងមួយប៉ុណ្ណោះ ទើបខ្មែរ
យើងខ្លាំង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print