ប៉ោយប៉ែត៖ រថយន្តកាមរី៩១មួយគ្រឿងបុកម៉ូតូបញ្ច្រសទិសជ្រុលចង្កូតបុករថយន្តបាឡែន១គ្រឿងទៀតធ្វើឲ្យមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាល កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១មានឈ្មោះសង្គម កាន ភេទប្រុស អាយុ២១ឆ្នាំមុខរបកម្មករង(របូសធ្ងន់)ជាអ្នកបើកបរម៉ូតូរស់នៅក្នុងភូមិសុខសាន្តសង្កាត់និមិត្ត ទី២ឈ្មោះជា សុផល ភេទប្រុស អាយុ២០ឆ្នាំមុខរបបកម្មករអ្នកបើកបររថយន្ត(រងរបួសធ្ងន់)រស់នៅក្នុងភូមិកូនត្រីសង្កាត់និមិត្ត ទី៣ឈ្មោះជា សុខ ភេទស្រី អាយុ២៤ឆ្នាំមុខរបលក់ដូរនៅភូមិកូនត្រីសង្កាត់និមិត្ត(រងរបូសស្រាល) ទី៤ឈ្មោះ ជា សុខផាត ភេទប្រុស អាយុ២៤ឆ្នាំមុខរបរលក់ដូ(រងរបូសស្រាល)ជាអ្នកបើកបរកាមរីបាឡែនរស់នៅភូមិសស្រម៉ ឃុំជីក្រែ ស្រុកសុនិគមន៏ ខេត្តសៀមរាប ។
ប្រភពបន្តថា មុនកើតហេតុមុនកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាCBR ពណ៍ក្រហមពាក់ស្លាកលេខបន្ទាយមានជ័យ1K.2991បើកបរដោយឈ្មោះសង្គមកាន ក្នុងទិសដៅពីខាងកើតទៅលិចលុះដល់ចំណុចកើតហេតុបានបើកជែងរថយន្តពីរគ្រឿងដែលបើកពីមុខស្របទិសបានជែងផុតបន្តិច ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតូយូតាកាមរី ពណ៍ខ្មៅផលិតឆ្នាំ១៩៩១ពាក់ស្លាកលេខបន្ទាយមានជ័យ2A.1958បើកបរដោយឈ្មោះជាសុផល ហើយមានដឹកបងស្រីឈ្មោះជាសុខ ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសទិស ស្រាប់តែបុកម៉ូតូខាងលើបណ្ដាលឲ្យរថយន្តរ៉េចង្កូតទៅបុករថយន្ត១គ្រឿងទៀតម៉ាកតូយូតាកាមរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2Q.6117បើកបរដោយឈ្មោះជាសុផាត មានដឹកកូនស្រីម្នាក់ឈ្មោះយុង យូរីអាយុ០៥ឆ្នាំក្នុងគោលដៅបញ្ច្រាសទិសគ្នាបណ្ដាលឧ្យរងរបូសធ្ងន់ស្រាលតែម្ដង ចំណែករថយន្តទាំងពីរគ្រឿង និងម៉ូតូខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់ខាងលើនេះគីបណ្ដាលមកពីអ្នកបើករម៉ូតូឡើងជែងខ្វះការប្រុងប្រយត្ន័មិនគោរពច្បាប់ចរាចរណ៍ថ្មីមាត្រា១៩ជំពួក៣ ។
ក្រោយហេតុការណ៍សមត្ថកិច្ចវាស់វែងស្ទួចរថយន្ត និងម៉ូតូយកទៅរក្សាទុកប៉ុស្ដិ៍សង្កាត់និមិត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកអ្នករងរបួសត្រូវរថយន្តដឹកសង្គ្រោះនៅមន្ទីពេទ្យ បង្អែកក្រុងប៉ោយប៉ែត ៕
ដោយ៖ វណ្ណា