ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​នៅ​ស្រុក​ពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖​ ម៉ូតូ​២​គ្រឿង​បើក​បោះពួយ​បុក​គ្នា​ពេញ​មួយ​ទំហឹង​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ ស្ថិត​ក្នុងភូមិ​អង្គរ​សិរី​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ បណ្តាល​មនុស្ស​៣​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​១៩​ និង​៣០​នាទី​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​ ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

t45

​មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​បង្ក​ម៉ាក​ហុងដា​គុប​ ធុន​សេ​៧០​ ពណ៌​បៃតងខ្ចី​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ណា​ ណាត​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ថ្ម​ស​ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ។​ភាគី​ម្ខាង​ទៀត​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BY-4203​បើកបរ​ដោយ​ឈ្មោះ​កែម​ ណា​វី​ភេទ​ប្រុស​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ព្រៃ​ភូមិ​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ។​ អ្នក​រួម​ដំណើរ​ជា​ព្រះសង្ឃ​ព្រះ​នាម​ កែប​ យ៉ុ​ង​ ជា​ព្រះ​ចៅអធិការ​វត្ត​ធម្ម​ស្រះ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ លុះ​បើក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​ជាមួយ​ម៉ូតូ​បើកបរ​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ទាំង​៣​នាក់​ជិះ​លើ​ម៉ូតូ​ទាំង​២​គ្រឿង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​ ៕​

gyt

76

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print