រថយន្ត​ដឹក​ត្រី​ទំនង​អ្នកបើកបរ​ងងុយដេក​បើក​បុក​ហា​យ​ឡិន​ឌ័​រ​ខូចខាត​យ៉ាងដំណំ​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ត្រី​មួយ​គ្រឿង​បាន​បុក​គូទ​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ ក្រ​ពិត​និង​បែក​កញ្ចក់​ក្រោយ​ នៅ​ត្រង់​មុខ​អាគារ​ពាណិជ្ជកម្ម​អែ​ត​វូ​ត​ លើ​កំណាត់​ផ្លូវ​សហ​ពន្ធ​រុ​ស្សី​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៦​ ។​

​សាក្សី​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះ​ថា្ន​ក់​ចរាចរ​ណ៏​ កើតឡើង​ខណៈ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2O​ 9497​ បើកបរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ស្របគ្នា​ជាមួយរ​ថយ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ ន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1230​ ជា​រថយន្ត​ដឹក​ត្រី​ ។​ ពេល​មក​ ដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​មិន​ចាំ​ម៉ាក​ បើក​បត់​ឆ្វេង​ឆ្លងកាត់​នៅ​ពី​ខាង​មុខ​ ធ្វើ​ឲ្យ​រថយន្ត​រង​គ្រោះ​ហា​យ​ឡែ​ន​ឌ័​រ​ ចាប់​ហ្វ្រាំង​បន្ថយល្បឿន​បន្តិច​តែ​ ភ្លាម​នោះ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ត្រី​ខាងលើ​ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ករ​ពិត​គូទ​ក្រោយ​និង​បែក​កញ្ចក់​ខូចខាត​យ៉ាងដំណំ​ ។​

​សាក្សី​ឲ្យ​ទៀត​ថា​ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​ឈប់​ចរចា​សម្របសម្រួល​គ្នា​ ដោយ​ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ជា​រថយន្ត​បង្ក​ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ភាគី​ ម្ចាស់​រថយន្ត​រង​គ្រោះ​ ហា​យ​ឡែ​ន​ឌ័​រ​ដើម្បី​បញ្ចប់រឿង​ នៅ​កន្លែង​កើតហេតុ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ ៕​ ​

ses

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print