ប្រភពស៊ីនហួបានផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ថា អាជ្ញាធរចិនបានចាប់ខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធករណីបង្កឲ្យមានការបាក់ដីកាលពីខែមុនស្ថិតនៅភាគខាងត្បូងទីក្រុង Shenzhen បណ្តាលឲ្យស្លាប់មនុស្សរហូតមកដល់ពេលនេះកើន១២នាក់ ។
ការបង្កគ្រោះថ្នាក់បាក់ដីខាងលើនេះបានធ្វើឲ្យលំនៅឋានពលរដ្ឋ៣៣ខ្នងរងការបំផ្លាញ ដែលរហូតមកដល់ពេលនេះអ្នកនៅបាត់ខ្លួន មាន៦២នាក់នោះ ។
មនុស្ស១១នាក់ត្រូវចាប់ខ្លួននៅពេលនេះ ក្នុងនោះមានទាំងមន្ត្រីកាន់គម្រោងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ ។ ប្រភពស៊ីនហួបានផ្សាយថា ជនទាំង១១នាក់ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ធ្វេសប្រហែស បង្កឲ្យមានគ្រោះយ៉ាងធ្ងន់កើតឡើង ។
រដ្ឋាភិបាលចិនតែងទទួលរងការរិះគន់អំពីប្រព័ន្ធសុវត្ថិភាពការងារនៅក្នុងប្រទេសថាគ្មានលក្ខណៈបែបផែនតាមស្តងដានោះឡើយ ដែលមូលហេតុនេះហើយ ទើបជានិច្ចកាល តែងតែកើតមានគ្រោះថ្នាក់ជាញឹកញាប់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត