ពលរដ្ឋនៅលើពិភពលោកឈានដល់ 7,3​ពាន់លាននាក់

ចែករំលែក៖

ចាប់ពីថ្ងៃទី​១ខែមករាឆ្នាំ​២០១៦ ពលរដ្ឋនៅលើពិភពលោក​ឈានដល់​៧,២៩ពាន់លាននាក់ កើន​១,០៨ភាគរយ បើប្រៀបធៀបនិងថ្ងៃទី​១ខែមករាឆ្នាំ​២០១៥។ តាមតួលេខរបស់ក្រសួងស្ថិតិអាមេរិកបានប្រកាសឲ្យដឹងថា​ នៅដើមឆ្នាំ​២០១៦​ពលរដ្ឋនៅលើពិភពលោក​មាន​7.295.889.256នាក់ កើន​77.918.825​នាក់ ក្នុងរយៈពេលមួយឆ្នាំ។ ប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតគឺចិន ឥណ្ឌា អាមេរិក ឥណ្ឌូនេស៊ី​ុនិង​ប្រេស៊ីុលដដែល។
ចំណែកពលរដ្ឋអាមេរិកវិញមាន 322លាននាក់គឺកើនឡើង​0,77ភាគរយ ចាប់ពីដើមឆ្នាំ​២០១៥មក។ ដូច្នេះចាប់ពីថ្ងៃទី​១ខែមេសាឆ្នាំ​២០១០មកទល់ពេលនេះពលរដ្ឋអាមេរិកកើនឡើងរហូត​ដល់ទៅ​4,54ភាគរយ​ស្មើ១៤លាននាក់។ តាមតួលេខ នៅអាមេរិកក្នុងរយៈពេល៨វិនាទីមានទារកម្នាក់កើតមក ហើយក្នុងរយៈពេល​១០វិនាទីមានមនុស្សចាស់ម្នាក់លាចាកលោកនេះ។

ក្រៅពីនេះជនភៀខ្លួនចូលទៅកាន់អាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន​ដោយសារតែមានអំពើហឹង្សានៅក្នុងតំបន់មជ្ឈឹមបូព៌ា ក៏ជាមូលហេតុធ្វើឲ្យអាមេរិកមានពលរដ្ឋកើនឡើង។ ជាមធ្យមក្នុងរយះពេល​២៩វិនាទីមានជនអន្តោ្របវេសន៍ម្នាក់រស់នៅអាមេរិកដោយស្របច្បាប់។

តាមការព្យាករណ៍នៅឆ្នាំ​២០១៦នេះពេលនៅលើពិភពលោកនឹងកើតឡើងខ្ពស់ជាបន្តទៀត ក្នុងពេលដែលប្រទេសនៅតំបន់អាស៊ីុរដ្ឋាភិបាលបានជម្រុញឲ្យពលរដ្ឋបង្កើតកូនឲ្យបានច្រើន។ អ្វីដែលចាប់អារម្មណ៍នោះគឺចិនបានអនុញ្ញាត្តិឲ្យពលរដ្ឋរបស់ខ្លួនបង្កើតកូនបានពីរនាក់​ដែលពីមុនឲ្យកើតតែម្នាក់ប៉ុណ្ណោះ ដូច្នេះនៅក្នុងឆ្នាំ​២០១៦ពលរដ្ឋនិងកើតឡើងទ្វេដងប្រៀបធៀបឆ្នាំ​២០១៥៕ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print