ខេត្តកំពង់ស្ពឺ៖ ថៅកែទិញស្រូវនិងជាអ្នកចងការប្រាក់នៅតាមជនបទម្នាក់ត្រូវសចោរស្ទាក់ប្លន់យកគ្រឿងអលង្កាអស់មួយចំនួននិងជំរិតទារប្រាក់បន្ថែម២០.០០០ដុល្លារតែមិនបានសម្រេចបែកការណ៍ធ្វើអោយស្ត្រីរងគ្រោះរត់គេចខ្លួនអោយអ្នកស្រុកជួយ និងសុំការអន្តរាគមន៏ពីសមត្ថកិច្ច ។
ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ស្រ្តីរងគ្រោះមានឈ្មោះ ផុង គី អាយុ៤៧ឆ្នាំ មុខរបរជាអ្នកចងការបា្រក់ និងទិញលក់ស្រូវ មានទីលំនៅក្នុងភូមិត្រពំាងខ្នុរ ឃុំដំណាក់រំាង ស្រុកឧដុង្គ ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ទិន សំអាន ប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថាធីម ប្រុស អាយុ២០ឆ្នាំ ទំាងពីរនាក់មានមុខរបរមិនពិតបា្រកដ និងរស់នៅក្នុងភូមិអង្រ្គង ឃុំដំណាក់រំាង ស្រុកឧដុង្គ ។
ប្រភពពីសមត្ថកិច្ចស្រង់សម្តីស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុវេលាម៉ោង១ថ្ងៃរូបគាត់បានចេញពីផ្ទះទៅរកប្រមូលលុយចងការនិងប្រមូលស្រូវផងលុះពេលធ្វើដំណើរដល់កន្លែងកើតហេតុស្រាប់តែមានមនុស្សម្នាក់ប្រដាប់ដោយកាំភ្លើងបានមកស្ទាក់ភ្ជង់រូបគាត់អូសចូលទៅក្នុងព្រៃហើយក៏ចងដៃចងជើងទុកនៅក្នុងព្រៃរហូតដល់ម៉ោងប្រមាណ៧យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ ស្ត្រីពេលចាប់ចងហើយពួកចោរបានដោះយកគ្រឿងអលង្កាមានដូចជាខ្សេដៃ១ខ្សែ ទំងន់១ដំឡឹង និង១ខ្សែទៀតទំងន់៥ជី ចិញ្ចៀន១វង់(ភ្លេចទំងន់)ខ្សែក៥ជី និងលុយខ្មែរ៤៩០.០០០រៀលដុល្លារ២០០ដុល្លារ។ ពេលដែលដោះយកគ្រឿងអលង្កាហើយពួកចោរបានអោយគាត់តេទូរស័ព្ទទៅកូនអោយយកលុយមកអោយពួកវា២០.០០០ដុល្លារទៀតបើមិនបានពួកគេនឹងសម្លាប់គាត់ចោល ។
ពេលនោះពួកចោរបានអោយគាត់ទូរស័ព្ទទៅកូនគ្រាន់តែប្រាប់ថាគេស្ទាក់ប្លន់ និងចាប់ជំរិតក្រុមគ្រួសារក៏បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៏តែម្តង។ តែឆ្លៀតពេលដែលពួកចោររវល់ចាំយកលុយគាត់ក៏រត់រួចអោយអ្នកភូមិជួយស្រាយចំណង ។
លោកឧត្តមសេនីយ៍ត្រី សោមបូរា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដែលដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុបានអោយដឹងថាដោយស្ថានភាពកន្លែងជនសង្ស័យធ្វើសកម្មភាពមានសភាពព្រៃក្រាស់និងស្តុកច្រើនធ្វើអោយសមត្ថកិច្ចពិបាកតាមរុករកវត្ថុតាងមួយចំនួនដែលក្រុមជនសង្ស័យបានលាក់ទុកតែទោះជាយ៉ាងណាសមត្ថកិច្ចរបស់លោកបានរកឃើញអាវុធខ្លីម៉ាកកា៥៩មួយដើមពេលនេះកំពុងរក្សាទុកដើម្បីធ្វើការត្រួតពិនិត្យបន្ត ។
ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ជឃាត់ខ្លួនកំពុងសួរចម្លើយ និងឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីធ្វើាករស្រាវជ្រាវបន្ត ៕
ដោយ៖ សេនាស័ក្តិ