ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ មករា ២០១៦ នេះ សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានចុះបើកប្រតិបត្តិការត្រួតពិនិត្យ និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជូនពលរដ្ឋនៅក្រុងស្វាយរៀង ។
លោក ហូតវន្ថា អធិការរងនគរបាលក្រុងស្វាយរៀងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៏បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ មករា ២០១៦នេះគ្រប់កំលាំងរបស់នគរបាលចរាចរណ៍ក្រុងស្វាយរៀងនឹងជួបប្រជុំគ្នាដើម្បីសំរេច និងបែងចែកត្រួតពិនិត្យកំលាំងតាមគោលដៅនីមួយៗ ។
លោកបន្តថា ជាក់ស្ដែងប្រតិបត្តិចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ថ្មីនេះកំលាំងសមត្ថកិច្ចនគរបាលបានធ្វើតែ១គោលដៅប៉ុណ្ណោះក្នុងភូមិមេភ្លើងសង្កាត់ក្រុងស្វាយរៀងទល់មុខអតីតមន្ទីរកសិកម្មខេត្តស្វាយរៀងរហូតមកដល់រសៀលនេះគឺសមត្ថកិច្ចបានផាកពិន័យអ្នកដែលបើកបរម៉ូតូមិនបានគោរពច្បាប់ចរាចរណ៏បានជាង១០០គ្រឿងហើយខណះដែលសមត្ថកិច្ចបានចេញឱ្យនូវវិក័យបត្រ័ទៅម្ចាស់ម៉ូតូដើម្បីយកទៅបង់ប្រាក់ផាកពិន័យនៅទៅតាំងក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងផងដែរ ៕
ដោយ៖ យឹម សុថាន