ផ្ទុះ​មីនតោន​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​នៅ​ខេត្តបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មីនតោន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​បាន​ផ្តាច់ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ និង​រង​របួស​ទៀត​ហើយ​នៅ​ខេត្តបាត់ដំបង​។​ បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​បាន​បើក​ទៅ​ជាន់​មីនតោន​កប់​ក្នុង​ដី​បណ្តាល​ឱ្យ​ផ្ទុះ​ផ្លោង​ខ្ទាត​ទាំង​ត្រាក់ទ័រ​ និង​អ្នកបើកបរ​ជាង​១៥​ម៉ែត្រ​បណ្តាល​ឱ្យ​អ្នក​បើក​ស្លាប់​មួយ​រំពេច​ នៅ​កន្លែង​កើតហេតុ​ ហើយ​អំបែង​មីន​ជះ​ត្រូវ​បុរស​ម្នាក់​ទៀត​ ដែល​កំពុង​រើស​ដំឡូង​ក្នុង​ចំការ​នោះ​បណ្តាល​ឱ្យ​រង​បួស​ស្រាល​ ចំណែក​ត្រាក់ទ័រ​ភ្ជួរ​ដី​វិញ​រង​ការ​ខូចខាត​ទាំងស្រុង​។​

IMG_3820

​ហេតុការណ៍​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ ដីចំការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​ចំ​ណិ​ប​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​ នៅ​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​កន្លែង​ផ្ទុះ​មីន​ចាស់​កាលពី​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​បណ្តាល​ឱ្យ​បុរស​អ្នក​បើក​ត្រាក់ទ័រ​ង​របួសធ្ងន់​កន្លង​ទៅ​នេះ​ ។​ បុរស​រង​គ្រោះ​បាត់បង់​ជីវិត​មានឈ្មោះ​សៅ​ វិត​ អាយុ​២៩​ឆ្នាំ​ ចំណែក​អ្នក​រង​បួស​ឈ្មោះ​ ស៊ុន​ សែន​ អាយុ​២៧​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ត្រី​ ហេង​ វុ​ណ្ឌី​ នាយ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ ស្តីទី​ឃុំ​តា​ស្តា​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​ឱ្យ​អ៊ុំ​ប្រុស​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ ឃុំ​តា​ស្តា​ ឈ្មោះ​យោគ​ សំ​អុល​ អាយុ​ប្រហែល​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​តា​ស្តា​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ដី​ដែល​ភ្ជួរ​រង​ការ​ផ្ទុះ​មីន​គឺ​ម្ចាស់​ទើបតែ​ដក​ដំឡូង​មី​រួច​ហើយ​ ហើយ​ជន​រង​គ្រោះ​ភ្ជួរ​ដី​បម្រុង​ដាំដំឡូង​មី​បន្ត​ទៀត​ ។​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ត្រាក់​ភ្ជួរ​ដី​ជិត​រួចរាល់​ទៅ​ហើយ​ក៏​ស្រាប់តែ​កង់​ក្រោយ​ត្រាក់ទ័រ​ផ្នែក​ខាងស្តាំ​ទៅ​ជាន់​មីនតោន​កប់​ដី​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ ក៏​បណ្តាល​ឱ្យ​ផ្ទុះ​លាន់​កក្រើក​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ចុះ​ទៅ​មើល​និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ ហើយ​ក៏​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​មន្ទីរពេទ្យ​ ក៏​ប៉ុន្តែ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​អ្នក​បើក​ត្រាក់ទ័រ​ស្លាប់​បាត់​ទៅ​ហើយ​។​

​លោកនាយ​ប៉ុ​ស្ថិ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ដីចំការ​ខាងលើ​ត្រូវ​បាន​ម្ចាស់​ដាំ​ដំណាំ​អាស្រ័យ​ផល​ជាង​១០​ឆ្នាំទៅ​ហើយ​ កាលពី​ជាង​១០​ឆ្នាំ​មុន​កូនប្រុស​បង្កើត​ម្ចាស់​ចំការ​ម្នាក់​ក៏​បាន​ស្លាប់​បើក​គោ​យន្ត​ដឹក​ពោ​ធ​ជាន់​មីនតោន​ដូច​គ្នា​ផង​ដែរ​ ។​ ទីតាំង​ដីចំការ​នោះ​ជា​តំបន់​សមរភូមិ​ក្តៅ​ ហើយ​នៅ​ក្បែរ​អតីត​បន្ទាយ​កងទ័ព​ខ្មែរក្រហម​។​មីនតោន​ដែល​ផ្ទុះ​នោះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ទំនងជា​មីនតោន​ត្រូវ​បាន​គេ​កប់​ក្នុង​ដី​២​គ្រាប់​ដើម្បី​ប្រឆាំង​និង​រថក្រោះ​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ផ្ទុះ​មីនតោន​កន្លង​មក​ទៅ​ទៀត​ រណ្តៅ​មាន​ជម្រៅ​ប្រហែល​កន្លះ​ម៉ែត្រ​ចំណែក​មាត់​ទទឹង​រណ្តៅ​មាន​ប្រវែង​ជាង​១​ម៉ែត្រ​កន្លះ​។​

​សូម​រំលឹក​ថា​ ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​នៅ​ខេត្តបាត់ដំបង​គេ​សង្កេត​ឃើញ​មាន​ករណី​ផ្ទុះ​មីនតោន​ចំនួន​៣​លើក​មក​ហើយ​គិត​ចាប់​ទាំង​លើក​ចុង​ក្រោយ​នេះ​ ។​ បណ្តាល​ឱ្យ​អ្នក​ស្លាប់​ចំនួន​២​នាក់​និង​ទទួល​រង​បួស​ធ្ងន់​៣​នាក់​ហេតុការណ៍​កើត​នៅ​ស្រ​កប​វេ​ល​១​លើក​ និង​នៅ​ស្រុក​សំពៅ​លូន​២​លើក​ ៕​

IMG_3776

IMG_3816

IMG_3788

IMG_3826

IMG_3780

...

ដោយ៖ សំ​ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print