សំណុំរឿងលោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបិទការស៊ើបសួរ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានសម្រេច​បិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ឬ ជូនព័ត៌មាន ស្តីពី “ការបិទការស៊ើបសួរ” ដែល ទើបទទួលបានមុននេះបន្តិច ។

ក្នុងសេចក្តីជូនដំណឹង ឬ ជូនព័ត៌មាន ស្តីពី “ការបិទការស៊ើបសួរ” បង្ហាញថា លោក កឹម សុខា ត្រូវបានដាក់អោយស្ថិតក្រោមការពិនិត្យពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ប្រព្រឹត្តនៅប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បទសន្និដ្ឋិភាពជាមួយបរទេស ចែងថា “គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យ មានអំពើប្រទូស្តរ៉ាយ ឬ ឱ្យ មានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា”។ បទ សន្និដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្ហាញថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

ដោយពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ជាពិសេស ត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាលនិងម្យ៉ាងទៀត ដោយសារនាពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ, ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦ “គ” ដ.ព.ស ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤ “គ”ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩, ជនត្រូវចោទឈ្មោះ ក៏ប សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក-មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ- មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print