រត់ទាន់កុំអី!! HUMER ស៊េរីទំនើបមួយគ្រឿងឆ្លងចរន្តឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈរថយន្តHUMER ស៊េរីទំនើបមួយគ្រឿង បើកសុខៗត្រូវបានឆាប់ឆេះជាអណ្តាតភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះនាំគ្នាជួយពន្លត់ នឹងបានរាយការណ៍ទៅសមត្ថិកិច្ច នាំយករថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១២និង២៣នាទី ថ្ងៃទី១៤ ខែវិច្ឆិកា នៅភូមិអូរបិលលើ ស្ថិតនៅក្នុងសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ (ផ្លូវសួនស្នេហ៍ជនបទ ឡើងទៅវិទ្យាល័យអូរអំបិល) ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើហេតុ បានឲ្យដឹងថា ៖ នៅវេលាម៉ោងកើតហេតុ គេឃើញរថយន្ត HUMER ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2V 9599 បើកបរដោយបុរសម្នាក់ឈ្មះ ឯក សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជាជាងជួសជុលរថយន្ត បន្ទាប់ពីជួសជុលរួច ក៏បានបើសាក ស្រាប់មកដល់ចំនុចកើតហេតុ ក៏បានឆាប់ឆេះជាអណ្តាតភ្លើងមកពីក្នុងការប៊ីនរថយន្តតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច បាននាំយកឡានទឹកចំនួន៣គ្រឿងបាញ់ពន្លត់ទាត់ពេលវេលា សំណាងល្អ​មិនមានគ្រោះ ឬរងរបួសដល់អ្នកនៅក្នុងរថយន្តនោះទេ។ ចំពោះរថយន្តទាំង៣គ្រឿងមាន២​គ្រឿង​មកពីស្នងការនគរបាលខេត្ត និងមួយគ្រឿងទៀតរថយន្តរបស់អធិការរដ្ឋានក្រុងសិរីសោភ័ណ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print