ខែធ្លាក់ខ្យល់ ម្ចាស់បេីកបររថយន្តលឿនជ្រុលបុកបង្គោលភ្លេីងអស់មួយដេីម

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់រួមដំណេីរជាមួយប្រុសស្រីមួយក្រុមទៀត បេីករថយន្តក្នុងល្បឿនលឿនគេចពីរថយន្តនៅខាងមុខក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឲ្យរងការខូចខាតអស់មួយដេីមចំណែករថយន្តផ្ទុះ ពោងទៅមុខលែងរួច។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀល​ ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅចំណុចមុខបុរីសែនមនោរម្យ​ ផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៍ ស​ ពាក់ស្លាកលេខភ្នំពេញ2BA 48 02 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រុសស្រី៤នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏គេចពីរថយន្តមួយគ្រឿងដែលនៅខាងមុខទេីបទាញចង្កូតទៅខាងស្តាំដៃជ្រុលទៅបុលបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យទ្រេតអស់មួយដេីមចំណែករថយន្តផ្ទុះពោកការពារសុវត្តិភាពសំណាងមិនមានអ្នក រងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print