ក្រសួងសុខាភិបាលប្រកាសហាមឃាត់ពលរដ្ឋ ប្រើប្រាស់ឱសថមួយចំនួន ហើយត្រូវបញ្ឈប់ការនាំចូលលក់ចែកចាយជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានប្រកាសហាមឃាត់ពលរដ្ឋប្រើឱសថប្រភេទដូចជា ៖ AGELESS EYEL , NEURO-PEAK , Acnetame , CHRCOAL SCRUB , Bluberry Oxygen Facial Scrub , Grapefruit Srcub , JOICO Daly Care , JOICO Moisture Recovery , JOICO Colore Endure Bádinauiad ngas ដែលអះអាងថា ផលិតផលឱសថគ្មានចុះបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។

ការចេញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលប្រកាសហាមឃាត់ពលរដ្ឋកុំឲ្យប្រើឱសថខាងលើនេះ បន្ទាប់ ពីកន្លងទៅថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Helen Store ប្រកាសផ្សព្វផ្សាយលក់ផលិតផលឱសថគ្មានចុះបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ក្រោយពិនិត្យនិងតាមដាននៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថារៀងរាល់ថ្ងៃមានគណនីឈ្មោះ Helen Store កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះបញ្ជីកា គ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វ ផ្សាយពីក្រសួងសុខាភិបាលដូចជា ៖  AGELESS EYEL , NEURO-PEAK , Acnetame , CHRCOAL SCRUB , Bluberry Oxygen Facial Scrub , Grapefruit Srcub , JOICO Daly Care , JOICO Moisture Recovery , JOICO Colore Endure Bádinauiad ngas ដទៃជាច្រើនទៀត ។

ក្រសួងសុខាភិបាលបានអំពាវនាវ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាច ឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ និងគ្រឿងសម្អាងខាងលើនេះ ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូលលក់ចែកចាយ និងផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងសម្អាងខាងលើនេះជាបន្ទាន់ ព្រមទាំងប្រមូលផលិតផលខាងលើនេះមកវិញ ដើម្បីកម្ទេចចោល ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Helen Storeដែលបាននាំចូល លក់ ១កចាយ និងផ្សព្វផ្សាយផលិតផលឱសថ និងគ្រឿងសម្អាងខាងលើនេះទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print