បើកម៉ូតូបុករថយន្តពីក្រោយ បោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូធំជ្រុលទៅបុករថយន្តមិនចាំម៉ាកមួយគ្រឿងពីក្រោយពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១និង១០នាទីយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ ញ៉ាញ់ ដេត អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតរថយន្ត នៅម្តុំគីរីរម្យ មានស្រុកកំណើត នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូធំពណ៌ខ្មៅលាយលឿងមួយគ្រឿងម៉ាក Honda Winner ពាក់ស្លាកលេខ ភ្នំពេញ 1HL-5157 ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ចំណែករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន ។ ចំណែកសពត្រូវបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print