សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរសព្ទ័ដៃ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនករណីឆក់ទូរស័ព្ទដៃពី​ជនរងគ្រោះ។កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ លី សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ុក រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ(រលាត់ដាច់ស្បែក ហើមក្បាលជង្គង់) ។

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា(PassApp) ពីខណ្ឌព្រែកព្នៅក្នុងទីសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍លេចមុខជនសង្ស័យបានជិះម៉ូតូមកពីក្រោយហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយបណ្តាលអោយម៉ូតូកង់បីឥណ្ឌា(PassApp)ក្រឡាប់ពេលនោះជនសង្ស័យក៍រ៉េចង្កូតទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋរត់មិនរួចហើយប្រជាពលរដ្ឋចាប់បានវ៉ៃម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់អោយសមត្ថកិច្ច។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង oppo ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HC-6084របស់ជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print