សង្ស័យងងុយដេកបុរសម្នាក់បើករថយន្តរេចង្គូតធ្លាក់ចេញពីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់សង្ស័យតែងងុយដេកបើករថយន្ត រេចង្កូតធ្លាក់ចេញពីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង ០១ រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៩ តាមបណ្ដោយវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុបុរសម្នាក់បើក បររថយន្ត lexus RX300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2M-2313 ដែលធ្វើដំណើរតាមបណ្ដោយវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុសង្ស័យតែងងុយដេកអ្នកបើករថយន្តបានរេចង្កូតធ្លាក់ចេញពីផ្លូវបណ្ដាលអោយអ្នកបើកបរកៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

បន្ទាប់ពីហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅសម្ថកិច្ចជំនាញចរាចរផ្លូវគោករាជធានីភ្នំពេញស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print