ជន​សង្ស័យ​ជន​ជាតិ​២នាក់​ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ ពាក់ព័ន្ធ​លួចម៉ូតូ

ចែករំលែក៖

ខេត្ត​សៀមរាប ៖ ជនសង្ស័យជនជាតិចិន២នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាពកាច់សោ​ ម៉ូតូនៅក្រុងសៀមរាប ហេីយបានជិះគេចមកភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប​ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង​ មហាផ្ទៃ ឃាត់ខ្លួននារសៀល ថ្ងៃទី១៨​ខែវិច្ឆិកា ឆ្នាំ២០១៩ ដេីម្បី​ចាត់ការ​តាមច្បាប់​ ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនា រសៀលថ្ងៃទី ១៨នេះថា ដោយទទួលបានបណ្តឹងពីជនរងគ្រោះនិង ទទួលបានបទ​ បញ្ជាពីលោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការរង ទទួលផែនកណ្តាល ព្រហ្មទណ្ឌនិងលោក ឧត្តម សេនីយ៍ ទោទិត្យ ណា រ៉ុង ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាលជំនាញសហការគ្នា បានដេញតាមចាប់ជនល្មើស ជាជនជាតិ ចិនចំនួន២នាក់ជាក់ស្តែងតែម្តង។

លោកបន្តថា ប្រតិបត្តិការនេះជោគជ័យទៅបានគឺដោយសារកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង​មហាផ្ទៃបានយ៉ាងល្អ ។ លោកបន្តថាករណីអំពើលួចយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឃ្លីក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចបាយ័នប៊ូទិក អូតែលស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង / ខេត្តសៀមរាប ។

លោកបន្តថាអង្គហេតុកាលពី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹក ពុំចាំម៉ោងមាន បុរសជនជាតិ ថៃម្នាក់ បានមកជួលម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ស៊េរី ឆ្នាំ ២០១២ ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១L-៩៣៤៣ ចំនួនពីរថ្ងៃក្នុងមួយថ្ងៃតម្លៃ១០ ដុល្លារ ពីក្រុមហ៊ុន វិមានណេរទួរ ។ លុះព្រឹកឡើងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង១០ និង ០០ នាទីព្រឹកបុរសជនជាតិថៃខាងលើបានខលមកប្រាប់ ម្ចាស់ក្រុមហ៊ុនថា ម៉ូតូដែលបានជួលត្រូវបានបាត់ ទើបម្ចាស់ក្រុមហ៊ុនទួរបានពិនិត្យមើល GPS ដែលចាប់ជាប់នឹងម៉ូតូឃើញថា កំពុងធ្វើដំណើរ នៅភ្នំពេញទើបប្តឹង រាយការណ៍មកសមត្ថកិច្ចតែម្តង ។

លោកបន្ថែមថាបន្ទាប់ពីទទួលបានបណ្តឹងកម្លាំងនគរបាលខេត្តសៀម​រាបបានទំនាក់ទំនង សហការ ជាមួយ លោក វរសេនីយ៍ឯក ខេង ម៉េង ឈាង ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល​នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកក៏បានដឹកនាំចាត់ចែងភ្លាមៗធ្វើការប្រម៉ាញ់ តាមចាប់បានជនសង្ស័យ២ នាក់ជនជាតិចិន ( មិនទាន់ស្គាល់ ឈ្មោះទេ ) និងម៉ូតូជាវត្ថុតាងរួមទាំងសម្ភារៈជាវត្ថុតាងមួយ ចំនួនទៀត ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញខេត្តសៀមរាបកំពុង ឡើងទៅយកជនសង្ស័យទាំង២នាក់ខាងលើដើម្បី កសាងសំណុំរឿង ចាត់តាមនីតិវិធីច្បាប់ ៕​ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print