បាញ់ប្រហារសម្លាប់មនុស្សនៅអាមេរិកទៀតហើយ.. បន្ទាប់ពី​បាញ់នៅកាលីហ្វ័រញ៉ា ..ឈានមកដល់ អូក្លាហូម៉ាវិញម្តង រងការបាញ់ប្រហារស្លាប់​៣នាក់នៅក្នុ្ងងផ្សារទំនើប

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើតែរៀងរាល់ថ្ងៃ ដោយសារតែការប្រើប្រាស់កាំភ្លើងបែបអនាធិបតេយ្យ​​ មិនមានការគ្រប់គ្រងច្បាស់លាស់ ។ពេលថ្មីៗ មានការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា សមា្លប់មនុស្សជាច្រើននាក់ ។ នៅពេលនេះបាញ់ប្រហារនៅ​​រដ្ឋ អូក្លាហ៊ូម៉ាវិញម្តង​។

ប៉ូលិសអូក្លាហ៊ូម៉ា បានបញ្ជាក់ថា មានករណីបាញ់ប្រហារមួយ បានកើតឡើង កាលពី​វេលាម៉ោង​៩ ​និង​៤៥នាទីព្រឹក ថ្ងៃទី​១៨ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅក្នុងផ្សារទំនើប​ Walmart ​ ក្នុងតំបន់​ Duncan ​រដ្ឋ​ Oklahoma សហរដ្ឋអាមេរិក ដោយ​បាន​បណ្តាលឲ្យមនុស្ស​៣នាក់​ស្លាប់​ ក្នុងនោះមានជនដៃដល់ម្នាក់ផងដែរ។

សារព័ត៌មាន ក្នុងតំបន់​ The Duncan Banner ​បានដកស្រង់សម្តីរបស់លោក Jason Hicks មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ការបាញ់ប្រហារខាងលើ គឺជាចេតនា ​ហើយមកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ ចំណែកសាលា ឯកជន​ Duncan នៅក្នុងតំបន់នោះ ក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។

តាមច្បាប់ថ្មី ដែលមានប្រសិទ្ធភាព នៅក្នុងរដ្ឋ​អូក្លាហ៊ូម៉ា កាលពីដើមខែវិច្ឆិកានេះ គឺពលរដ្ឋ មានអាយុចាប់ពី​២១ឆ្នាំឡើងទៅ ទើបមានសិទ្ធិកាន់កាំភ្លើង​ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ។

កន្លងមក​នៅទីក្រុង Fresno ក្នុងរដ្ឋកាលីហ្វ័រញ៉ា អាមេរិក​​ ក៏មានការបាញ់ប្រហារ​កើតឡើង ទៅលើហ្វូងមនុស្សកំពុងតែទស្សនាការប្រកួតបាល់ទាត់ បណ្តាលឲ្យមនុស្ស​៤នាក់ស្លាប់ និង​៦នាក់រងរបួស​។

កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុង​ Paradise Hill ​​នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​នោះដែរ ក៏មានការបាញ់ប្រហារ​ សម្លាប់មនុស្ស​៥នាក់ នៅក្នុងមួយគ្រួសារ និងម្នាក់រងរបួស​។

ការបាញ់ប្រហារ ជាបន្តបន្ទាប់​នៅអាមេរិក គឺជាសញ្ញាប្រកាសអាសន្ន​ថ្មីមួយ​ ខណៈ ច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង នៅជាប់គាំងដដែល ។ ពលរដ្ឋអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាកើនឡើង ពាក់ព័ន្ធនឹងកាំភ្លើង​ដោយមិនទាន់មានវិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print