សមត្ថកិច្ចចម្រុះដេញចាប់បុរសម្នាក់ដើរគប់រថយន្តអ្នកដំណើផ្អើលក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះមាននគរបាល និងកងរាជអាវុធហត្ថក្រុងបានលុង បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់គ្រឿងញៀនជ្រុលហើយ ដើរគប់រថយន្ត អ្នកធ្វើដំណើរតាមផ្លូវជាច្រើនគ្រឿង ។

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃ ចន្ទ ៧រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
មន្រ្តីនគរបាលក្រុងបានលុងបានឲ្យដឹងថា បុរសខាងលើឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុ។
ជនសង្ស័យរូបនេះបានប្រើសារធាតុហួសកម្រិត រួចដើរយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ នៅក្រុងបានលុងជាច្រើមគ្រឿង តែសំណាងមិនត្រូវមនុសរងរបួសនោះទេ ។ ពេលឃើញដូច្នេះកម្លាំង នគរបាល និងកងរាជអាវុធហត្ថក្រុងបានលុង នាំគ្នាដេញចាប់ជនសង្ស័យស្ទើរមិនបាន ព្រោះគេរត់គេចចូលគុម្ពោតព្រៃ បន្ទាប់មកទើបចាប់បានបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print