រថយន្តឡិចសស៊ីស៥៧០បេីកបុករថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសLX៥៧០​មួយគ្រឿងបេីកក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជេីងរថយន្តបង្កបេីកគេចខ្លួនបាត់។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទាបភ្លឺ​ថ្ងៃទី២០​ ខែវិច្ចិកា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១០៥​កែងផ្លូវលេខ៤៣២​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៍ទឹកប៊ិច​ ពាក់ស្លាកលេខភ្នំពេញ2BD 3208 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសLX570 ពណ៍ពាក់ស្លាកលេខភ្នំពេញ2AN1188 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជេីងចំណែករថយន្តបង្កបានបេីកគេចខ្លួនបាត់ដោយបន្សល់ស្លាកលេខនៅចំណុចកេីតហេតុ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីមកស្ទូចយករថយន្តទៅរក្សាទុករងចាំស្រាវជ្រាវរករថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print