យុវជនម្នាក់ត្រូវក្រុមចោរធ្វេីសកម្មភាពវាយប្លន់ម៉ូតូបានសម្រេចនៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ក្រុមចោរមួយក្រុមមានគ្នាចំនួន៦នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចគេចខ្លួនបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៣នឹង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវK5នៅចំណុចម្តុំលូទឹកស្អុយស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះទួន ដាលីង ភេទប្រុស អាយុ16ឆ្នាំ ស្នាក់នៅម្តុំផ្លូវ598 សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនជាមួយមិត្តភ័ក្រម្នាក់ទៀតមានឈ្មោះសឿជិះម៉ូតូមួយគ្រឿងម៉ាកហុងដាBigពណ៌ក្រហមពាក់ស្លាកលេខ
កំពុងចាម1W7908ជិះឌុបគ្នាមកពីផ្លូវ598ហើយបំណងទៅទិញនំបុ័ងហូបខណពេលដែលកើតហេតុជនរងគ្រោះត្រឡប់ទៅផ្ទះវិញស្រាបតែលេចមុខជនសង្ស័យចំនួន៥នាក់ជិះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកមាសមិនចាំស្លាកលេខបើកជិះដេញតាមជនសង្ស័យតាំងពីរង្វង់មូលកួចកាណុងរហូត
ដល់ផ្លូវK5ម្តុំលូទឹកស្អុយជនរងគ្រោះភ័យស្លនស្លោកពេកក៏ជិះទៅបុកឃឿនថ្មបណ្តាលអោយដួលហើយរត់ចែកជើងគ្នា២នាក់មិត្តភ័ក្រដើម្បីគេចខ្លួនហើយរកអោយគេជួយ
ភ្លាមៗនោះដែរជនសង្ស័យបានលើម៉ូតូរបស់ជនរងគ្រោះរួចជិះគេចខ្លួនដោយសុវត្ថិភាពតែម្តងក្រោយមកក៏ជនរងគ្រោះបានតេហៅម្តាយនឹងឪពុកដើម្បីអោយមកយកនឹងដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែទី1ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print