កែច្នៃ​រំសេវធ្វេីគ្រាប់បែកបោកយកត្រី​ ភ្លាត់ស្នៀត​ផ្ទុះស្លាប់បំបែករាង្គកាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី​ ៖​ បុរសជនជាតិ​ព្នងរងគ្រោះម្នាក់បានស្លាប់ដោយការផ្ទុះ​ រំសេវកែច្នៃគ្រាប់បែកធ្វេីដោយខ្លួនឯង​ បំណង​បោកបំផ្ទុះយកត្រី​ដេីម្បីផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ប៉ុន្តែ​បានភ្លាត់ស្នៀតខុស​ បច្ចេកទេស​។

ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋរស់ក្នុងភូមិ​ កេីតហេតុ​បានអោយដឹងថា​ ករណីនេះ​បានកេីតឡេីងវេលាម៉ោង០៨​និង៣០​នាទី​ ថ្ងៃទី១៩​ ខែវិច្ឆិកាឆ្នាំ២០១៩​ នៅ​ ចំណុចអូរហ៊ុចស្ថិតក្នុងភូមិពូហ្យាម​ ឃុំសែនមនោរម្យស្រុកអូរាំង​ ខេត្តមណ្ឌលគិរី។

តាមសាក្សីនៅកន្លែងកេីតហេតុ​អះអាងថា​ ជនរងគ្រោះ​ឈ្មោះ​ ព្យើល ព្លើន ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិ ព្នង នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង មណ្ឌលគិរី ។

សាក្សី​បន្តថា​ នៅមុនកេីតហេតុជនរងគ្រោះបានយកដងកាំបិតទៅបុកកំប៉ុងដាក់រំសេវគ្រាប់កែច្នៃដេីម្បីបោក​យកត្រី​ ប៉ុន្តែ​បានធ្វេីខុសបច្ចេកទេស​បណ្ដាលអោយផ្ទុះដាច់ប្រអប់ដៃខាងឆ្វេងនិងត្រូវលេីដងខ្លួន​ ជេីង​ និងខ្ទាតកាំបិតដែលកាន់បុករំសេវនោះមុតជង់ចំភ្នែកខាងស្តាំបណ្ដាលអោយស្លាប់​ នៅនិងកន្លែងកេីតហេតុតែម្ដង។

តាមការសន្និដ្ឋាន​ពីជំនាញក្រោយពិនិត្យ​ ចប់សព្វគ្រប់​ ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះគ្រាប់កែច្នៃ យ៉ាងពិតប្រាកដមែន​ ហេីយបានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ជីវ័ន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print