យ៉ែម ស្រីពេជ្រ សម្តែងតួកាចដល់កម្រិតខ្លាំងទទួលបានការសរសើរពីទស្សនិកជន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី យ៉ែម ស្រីពេជ្រ ដែលទើបនឹងគ្រងតំណែងតួអង្គកាចឆ្នាសឆ្នើមក្នុងភាពយន្តខ្នាតធំលើកដំបូង នោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ មានអ្នកទស្សនាភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ”ជាច្រើនកោតសរសើរពីសមត្ថភាពខ្លាំងមិនធម្មតា ដែលអាចសម្តែងរហូតដល់អ្នកទស្សនាខ្លះលួចជេ។

មិនធ្លាប់សម្តែងក្នុងតួអង្គកាចឆ្នាស់ឆ្នើមខ្លាំងម្តងណាឡើយ ស្រាប់តែកញ្ញា យ៉ែម ស្រីពេជ្រ ធ្វើឲ្យអ្នកទស្សនាភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ” លាន់មាត់ជេរ និងសរសើរមិនដាច់ពីមាត់ លើទេពកោសលនៃការសម្តែងតួអង្គមួយនេះខ្លាំង។ ជេរ បណ្តើរទស្សនាបណ្តើរជាអ្វីដែលធ្វើឲ្យតារាស្រីរូបនេះសប្បាយចិត្តខ្លាំងព្រោះតែការប្រតិកម្មនេះឆ្លុះបញ្ចាំងពីកម្រិតនៃការសម្តែងរបស់នាងថាអាចធ្វើវាបានរហូតដល់អ្នកទស្សនាស្លុងអារម្មណ៍ទៅតាមសាច់រឿង។
​នាងបន្តថា កន្លងមកនាងធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តជាច្រើនក៏មានជាតួអង្គកាចឆ្នាស់ឆ្នើម ដែរប៉ុន្តែក្នុងភាពយន្តនេះតម្រូវឲ្យនាងមានចិត្តសឿង ចិត្តឆៅខ្លាំង ប្រើសម្តីមុតគួរឲ្យខ្លាច រួមទាំងឈុតនាមជាម្តាយចុង វាយទះតប់កូនដើមផងដែរ។ យ៉ែម ស្រីពេជ្រ បន្តថា នាងពេញចិត្តនឹងការសម្តែងគ្រប់ទម្រង់កន្លងមក ហើយជាការបត់បែនមួយរបស់សិល្បករ។ នាងថាការទទួលបានឱកាសថតភាពយន្តថ្មីៗ ពិសេសរឿង “នាឡិកាដាស់វិញ្ញាណ”នេះ ក៏នឹងបើកផ្លូវកាន់តែធំសម្រាប់នាង និងសិល្បករខ្មែរដទៃទៀត ក្នុងការឈោងចាប់ការសម្តែងជាមួយសិល្បករ ផលិតករក្រៅស្រុកផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print