ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់អ្នកសារព័ត៍មាន នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចបញ្ជាអោយបិទការដ្ឋានអគារ៤២ជាន់ ហើយ ដែលតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋតាមដងផ្លូវជាញឹកញាប់។
លោក ម៉េត មាសភក្តី បន្តថា៖ ចំពោះការខូចខាតវិញ គឺនឹងត្រូវដោះស្រាយគ្នាជាសំណងរដ្ឋប្បវេណី នាពេលក្រោយទៀត ។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ទើបធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ត្រូវរថយន្តទំនើបមួយគ្រឿង តាមមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នេះជាលើកទី២ ហើយ ដែលមានការធ្លាក់ដែកចំឡានប្រជាពលរដ្ឋ ៕
...
ដោយ៖ ចេស្តា