បេីគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍កិច្ចការពារជាតិ ជាបង្គោល បង្អែកដ៏រឹងមាំសម្រាប់មាតុភូមិ           

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៊ុន លេីតរដ្ឋលេខាធិការ ការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ បេីគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ កិច្ចការពារជាតិជាបង្គោលបង្អែកដ៏សំខាន់សម្រាប់មាតុភូមិ  ។
នាយឧត្តមសេនីយ៍ ប៊ុន លេីត លេីកឡេីងដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយលោក Mr Milos Siva sa នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតសម្ភារការពារជាតិនិងសន្តិ សុខ សាធារណរដ្ឋឆែកនិងប្រតិភូអមដំណេីរ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងឈ្វេងយល់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃពុធ ៩ រោច ខែកក្តឹក ឆ្នាំ កុរ ឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ២០១៩។ លោកMr Milos Sivasa សម្តែងការកោតសរសេីរនិង វាយ តម្លៃខ្ពស់ នូវការរីកលូតលាស់របស់ព្រះរាជាណាចក្រកម្ពុជា ដោយមានការអភិវឌ្ឍន៍ គួរឱយកោតសរសេីរនិងកត់សំគាល់ នារយៈពេលកន្លងមកនេះ  ។ ដូចលោកជ្រាបលេីទំនាក់ ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយេីងទាំងពីរ គឺមានរយៈពេលយូរ អង្វែងមកហេីយ ឥឡូវកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីពេលថ្មីៗ កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឌឆែក នាយករដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលេីអនុស្សារណៈជាច្រេីន ក្នុងនោះក៏បានលេីកឡេីង ពីការអភិវឌ្ឍន៍ វិស័យការពារជាតិ ។                                         នាយឧត្តមសេនីយ៍ ប៊ុន លេីត បានជំរាបជូនប្រតិភូអំពិកិច្ចការពារជាតិ កម្ពុជាស្វាគមន៍បំណងល្អ របស់ភាគីមិត្តដែលការទំនងពីអតីតកាល កម្ពុជាមានបំណង ពង្រឹងសន្តិភាព និងស្ថិរភាព របស់ខ្លួន បេីគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ ។ បេីវិស័យការពារជាតិខ្លាំក្លា រឹងមាំនោះ យេីងកាន់តែមានការអភិវឌ្ឍន៍ចម្រេីន ដូចប្រទេសភូមិផងរបងជាមួយ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print