ម៉ូតូនិងម៉ូតូបុកប៉ះគ្នា បង្កឲ្យរបួសមនុស្សធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះពួកគេជិះម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ខែវិច្ចិកា​ឆ្នាំ២០១៩​ នៅមុខវត្តអង្គត្រគៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិកប់គង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសាក្សីនៅក​ន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ សង់​ ពណ៍ខ្មៅ​ពាក់ស្លាកលេខតាកែវ1O 7653 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូម៉ាកzoomerx​ ពណ៍ខ្មៅលាយក្រហម​ ពាក់ស្លាកលេខកណ្តាល1U 1159 បេីបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រុសស្រី២នាក់ទៀតធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាហេីយបានបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យនារីម្នាក់របួសបាក់ជេីងម្ខាងនិងបុរសពីរនាក់ទៀតរបួសធ្ងន់ដោយឡែកអ្នកជិះម៉ូតូសង់របួសស្រាល។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមចំណែកម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print