រោងចក្រផលិតបារីខុសច្បាប់៣កន្លែង ក្នុងចំណោម៤កន្លែង ក្នុងខណ្ឌដង្កោ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួត្យពិនិត្យនិងបិទទ្វាបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអាជ្ញាធរ និងនគរបាលខណ្ឌដង្កោ បានធ្វើការចុះត្រួតពិនិត្យរោងចក្រផលិតបារីសង្ស័យខុសច្បាប់ចំនួន៣កន្លែង ក្នុងចំណោម៤កន្លែង នៅខណ្ឌដង្កោ ក្រោយទីទាំងនេះលួចផលិតផលបារី ដោយគ្មានច្បាប់អនុញ្ញាតថែមទាំងគ្មានដាក់ស្លាកយីហោអាជីវកម្មឲ្យបានត្រឹមត្រូវ ។
ក្នុងប្រតិបត្តការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាក់ស្តែងដោយមានបញ្ជាផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំសមត្ថកិច្ចចម្រុះចុះមកធ្វើការពិនិត្យទីតាំងរោងចក្រផលិតបារីចិន យីហោ ម៉ាប្រូខាងលើ ដោយសង្ស័យថាគ្មានច្បាប់អនុញ្ញាត។ ក្នុងនោះមានការចូលរួមពីខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។

យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ៖ សមត្ថកិច្ចមានគោលដៅចុះពិនិត្យឃ្លាំងផលិតបារី៤ទីតាំង ក្នុងនោះរួមមាន ៣ទីតាំងពិនិត្យរួច និង១ទីតាំងទៀតមិនទាន់បានពិនិត្យទេ ។ អ្វីដែលសំខាន់នោះគឺ រកមុខសញ្ញាថៅកែរោងចក្រផលិតបារីនេះមិនឃើញ ព្រោះរត់គេចខ្លួនបាត់ទៅហើយ ។

ពាក់ព័ន្ធនិងករណីនេះ ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាជួយពិនិត្យមើលរោងចក្រទាំងនេះផង គ្មានស្លាកយីហោ គ្មានច្បាប់ បណ្តោយឲ្យបើកបានរហូត ត្រូវបានខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះមកបង្ក្រាបបែបនេះ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print