ម្ចាស់គ្លីនិកសុខាប៉ោយប៉ែតបដិសេធមិនទទួលខុសត្រូវ រុញដាក់មន្ទីរពេទ្យបង្អែកដីថ្មី ករណីស្ត្រីអ្នកជំងឺម្នាក់បានស្លាប់

ចែករំលែក៖

ប៉ោយប៉ែត ៖ ស្រ្តីម្នាក់បានស្លាប់នៅគ្លីនិកឯកជនមួយមានឈ្មោះគ្លីនិកសុខាប៉ោយប៉ែត វេជ្ជបណ្ឌិតវ៉ាន់ ចេសកាលពីយប់ថ្ងៃទី២០ខែវិច្ឆកាឆ្នាំ២០១៩ឋិតនៅភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន​ជ័យ។
សពរងគ្រោះមានឈ្មោះ ទេព ចន្តា ភេទស្រីអាយុ៤០ឆ្នាំមានទីលំនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីសាច់ញញាតិនៃសពប្រាប់ថា នៅមុនកើតហេតុ​ ស្ត្រីរងគ្រោះមានអាការៈអស់កម្លាំង គ្រានោះសាច់​ញាតិបានដឹកទៅពេទ្យគ្លឹនិកខាងលើ​ ពិនិត្យរួចពេទ្យបានដាក់សេរ៉ូមឲ្យអស់ប្រហែលពីទៅបីផ្លោក ។ មួយសន្ទុះក្រោយមក​ ស្ត្រីជាអ្នកេជំងឺមានសភាពមិនស្រួលបែកពពុះមាត់ធ្ងន់ធ្ងរ ស្រាប់តែខាងពេទ្យឯកជនមួយ នេះដឹកស្ត្រីរងគ្រោះទៅមន្ទីពេទ្យបង្អែកដីថ្មី ។ លុះរហូតមកដល់វេលាម៉ោង២៣និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ស្ត្រីអ្នកជំងឺបានដាច់ខ្យល់ផុតដង្ហើម ។

គួររំឮកថា គ្លីនិកខាងលើនេះកាលពីប៉ុន្មានឆ្នាំមុនបានធ្វើឲ្យកូនអធិការរងម្នាក់ស្លាប់ផងដែរដោយសម្របសម្រួលគ្នាក្រៅប្រព័ន្ធទច្បាប់ រហូតមកដល់ពេលនេះក៏ធ្វើឲ្យស្ត្រីរងគ្រោះខាងលើនេះបានស្លាប់ម្នាក់ទៀត ។

សពស្ត្រីខាងលើត្រូវបានដឹកមកធ្វើបុណ្យ នៅក្នុងភូមិខាងលើក្នុងនោះ ម្ចាស់គ្លីនិកបានមកទទួលកំហុសចំពោះសាច់ញ្ញាតិ មិនឲ្យមានការប្ដឹងផ្ដល់និងព្រមទទួលខុសត្រូវដែលខ្លួនប្រព្រឹត្ត រួមទាំងមិនឲ្យសាច់ញ្ញាតិបញ្ចេញព័ត៏មានប្រាប់អ្នកណានោះឡើយ ។

ពាក់ព័ន្ធករណីស្ត្រីអ្នកជំងឺស្លាប់ក្នុងដៃព្យាបាលគ្រូពេទ្យនេះ ត្រូវបានម្ចាស់គ្លីនិកបដិសេធតាមទូរស័ព្ទថា អ្នក ជំងឺបានស្លាប់នៅមន្ទីរពេទ្យបង្អែកទេ  ហើយបញ្ជាក់ថាកំពុងជាប់ប្រជុំក៏បិទទូរស័ព្ទ ។

ដោយឡែកប្រធានសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភក្ត៏ត្រា បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកមិនទានទទួលព័ត៏មានខាងលើនេះទេ លោកថាកំពុងនៅទីក្រុងភ្នំពេញ ចាំលោកទៅវិញ នឹងស្រាវជ្រាវរកការពិត ៕ នីមវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print