សន្តិសុខហាងស៊ុបចង្កាក់ និងបុគ្គលិកហាងស្រាក្រឡុកឆកទូរស័ព្ទថៅកែជនជាតិចិនបានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ​​: សន្តិសុខហាងស៊ុបចង្កាក់ និងបុគ្គលិកហាងស្រាក្រឡុកឆកទូរស័ព្ទថៅកែជនជាតិចិនបានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួន កាលពីម៉ោង ៣និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវខាងក្រោយផ្សារអ៊ីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ ធី ថេ អាយុ២១ឆ្នាំ ជាសន្តិសុខ នៅហាងស៊ុបចង្កាក់ ជាអ្នក ឆក់ អង្គុយខាងក្រោយ និងទី២ ឈ្មោះ ឈាង វណ្ណឌី អាយុ១៨ឆ្នាំ ធ្វើការនៅហាងស្រាក្រឡុក ជាអ្នកបើកម៉ូតូ ធ្វើសកម្មភាពម៉ាកស៊ុយគី ឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-4750។

ជនរងគ្រោះឈ្មោះ ហ្សូ លន់ហ៊ី (Zhou Iunhe ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរថ្មើរជើង តាមបណ្ដោយផ្លូវសបិទ តាមដៃទន្លេខាងក្រោយ ផ្សារអ៊ីអន ដើរបណ្តើរចុចទូរស័ព្ទបណ្តើរ ខណ:មកដល់ចំណុចកើត ក៏ត្រូវក្រុមជនសង្ស័យបើកម៉ូតូ មកពីក្រោយ ឆក់យកទូរស័ព្ទដៃ ម៉ាកហ៊ួវ៉ៃ បានសម្រេច​ ស្របពេលនោះ សមត្ថកិច្ចមូលដ្ឋាន កំពុងល្បាតប្រទះឃើញក៏ដេញតាម និងមានប្រជាពលរដ្ឋជួយដេញ ចាប់បាន រួចប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ​​។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីសួរនាំចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print