ម៉េង កែវពេជ្ជតា បង្ហើបគម្រោងមង្គលការនឹងអាណិកជន និងនាំកូនៗទៅរស់នៅប្រទេសបារាំង

ចែករំលែក៖

​ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានសម្រេចចិត្តទម្លាយរឿងរ៉ាវបេះដូងហើយគឺអ្នកនាងគ្រោងរៀបចំពិធីជប់លៀងមង្គលការតូចល្មមមួយដើម្បីជាការដឹងលឺអំពីចំណងស្នេហ៍ជាមួយអាណិកជននៅប្រទេសបារាង។ អ្វីដែលសំខាន់កូនៗរបស់នាងក៏គ្រោងចេញទៅរស់នៅនិងសិក្សាបន្តនៅប្រទេសបារាំងផងដែរ។
​ភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសអាណិកជនរស់នៅប្រទេសបារាំងមួយរយៈពេលចុងក្រោយនេះ អ្នកនាងម៉េង កែវពេជ្ជតា ហាក់មិនបានលាក់លៀមនឹងរឿងស្នេហានោះទេ ។ ដែលអ្នកនាងលើកឡើងថា អ្នកក្នុងចង្កោមសិល្បៈក៏បានឃើញ និងបានស្គាល់គ្រាដែលគូស្នេហ៍អ្នកស្រីធ្វើដំណើរមកពីប្រទេសបារាំងចូលរួមពិធីបុណ្យកត្តញ្ញូកាលពីប៉ុន្មានសប្តាហ៍មុន។ អ្នកនាងថានៅប្រទេសបារាំងក៏មានគេដឹងច្រើន ប៉ុន្តែនាងក៏មិនបង្ហាញមុខជាសាធារណៈពេកដែរព្រោះតែ ជាជីវិតឯកជនរបស់អនាគតស្វាមី។ នាងថាមិនមានអ្វីត្រូវអួតអាងពេកនោះដែរ ព្រោះនាងនិងក្រុមគ្រួសារចូលចិត្តជីវិតបែបសាមញ្ញ។ ទោះជាយ៉ាងណាប្រសិនបើមានពេលវេលាគ្រប់គ្រាន់នាងនឹងរៀបចំពិធីជប់លៀងមួយដែលអាចអញ្ជើញភ្ញៀវកិត្តិយស ដែលស្រលាញ់រាប់អាននាងចូលរួម។ នាងថាមិនរំពឹងថានឹងមានវត្តមានមន្ត្រីថ្នាក់ដឹកនាំធំៗចូលរួមកម្មវិធីនេះទេព្រោះតែនាងយល់ថាថ្នាក់ដឹកនាំសុទ្ធតែរវល់នឹងកិច្ចការងារជាច្រើន ប៉ុន្តែតាមរយៈពិធីបុណ្យដែលនាងរៀបចំធ្វើកន្លងមកមានវត្តមានពួកគាត់ដែលធ្វើឲ្យនាងរំភើបចិត្តជាខ្លាំង។ អ្នកនាងបញ្ជាក់ដែរថា មិនត្រឹមតែរៀបចំធ្វើនៅភ្នំពេញនោះទេ នាងក៏គ្រោងរៀបចំពិធីជប់លៀងមួយសមល្មមនៅប្រទេសបារាំងផងដែរ។ ទោះជាយ៉ាងណាអ្នកនាងមិនបានចាត់ទុកកម្មវិធីជប់លៀងមង្គលការជាសំខាន់ទេព្រោះកន្លងមកនាងក៏ធ្លាប់ឆ្លងកាត់ពិធីមង្គលការក្រោមការចូលរួមពីភ្ញៀវកិត្តិយស និងនៅទីកន្លែងដែលល្អរួចហើយ ។ អ្វីដែលនាងចង់បានគឺរស់នៅមានសេចក្តីសុខ ចុះសម្រុងគ្នាដែរឬក៏អត់។
នាងបច្ចុប្បន្នកូនច្បងរបស់នាងគឺ ម៉េង ពេជ្ររតនៈ មានវ័យជិត១៤ ឆ្នាំហើយទើបត្រូវរួតរះនាំគាត់ទៅសិក្សាដើម្បី ហើយកូនស្រីវ័យ១០ឆ្នាំ ឈ្មោះ ម៉េង ពេជ្ជតាសង្វាពេជ្រ អាចនឹងនៅពន្យាពេលបន្តិច។ អ្នកនាងបញ្ជាក់ថា កូនៗអ្នកនាងកំពុងសិក្សាភាសាអង់គ្លេស និងបន្ថែមភាសាបារាំងដើម្បីត្រៀមចូលធ្វើតេស្តមុនពេលចូលសិក្សានៅទីនោះ។ អ្នកនាងថាអនាគតស្វាមីមានលទ្ធភាព និងសិទ្ធិគ្រប់គ្រាន់ក្នុងការធានានាងនិងកូនៗចេញទៅរស់នៅទីនោះ។
​កន្លងមកកូនអ្នកស្រីទាំងពីរដែលមាននិស្ស័យលើផ្នែកសិល្បៈ ពិសេសការលេងឧបករណ៍តន្ត្រីរហូតទទួលបានពានរង្វាន់មកពីប្រទេសសិង្ហបូរី។ អ្នកនាងថាទៅថ្ងៃមុខនាងតាមចិត្តពួកគេថានឹងបន្តការងារសិល្បៈ ឬធ្វើអ្វីដែលពួកគេចង់ធ្វើព្រោះពេលពួកគាត់ធំឡើងនឹងមានសិទ្ធិក្នុងការសម្រេចចិត្ត៕

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print