គ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ធ្វើការមានវិជ្ជាជីវៈខ្ពស់ ជួយម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន អោយរស់នៅជាមួយកូនចៅមួយរយៈទៀត

ចែករំលែក៖

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់ ។

សម្តេចតេជោ មានប្រសាសន៍ថា “ម្តាយក្មេករបស់សម្តេច បានស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់តែដោយសារភាពជំនាញរបស់គ្រូពេទ្យ ធ្វើឱ្យម្តាយក្មេកសម្តេចបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត” ។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នេះ ។

ជាមួយគ្នានេះ សម្តេចសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារ ដើម្បីបន្តកសាងអគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យកាល់ម៉ែត សាងសង់បាន១៧ភាគរយរួចមកហើយ ក្នុងតម្លៃ៣៩លាន៧សែនដុល្លារ ៕

ដោយ៖ ចេស្តា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print