បុរសដែលប្រែខ្លួនពីអ្នករត់ម៉ូតូឌុបរហូតក្លាយជាឧកញ៉ានោះ ទទួល​សញ្ញា​ប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកល​វិទ្យាល័យ​​​ ​​មួយ នៅ​អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ដូច​ពាក្យ​មហាជន​តែ​និយាយ​ថា ការ​សិក្សា​ពិត​ជា​ឥត​ដែន​កំណត់ ទោះ​បី​ជា​អ្នក​ទាំង​នោះ ជា​អ្នក​មាន​ទ្រព្យ​ជា​នាយ​យក​​ក្រុម​ហ៊ុន​ឬ​ជា​សាស្ត្រាចារ្យ​​ក្ដី ក៏​នៅ​តែ​ឆ្លៀត​សិក្សា​បន្ថែម​លើ​​ជំនាញ​ដែល​ខ្លួន​​ខ្វះ​ខាត។ ជាក់​ស្ដែង លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ហើយ​បច្ចុប្បន្ន​ជា​អ្នក​ជំនួញ និង ជា​សាស្ត្រាចារ្យ​បង្ហាត់​បង្រៀន​វគ្គ​បុគ្គល​ជោគជ័យ នៅ​ថ្ងៃ​នេះ​បាន​​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​​​ល្បី​ឈ្មោះ​​មួយ នៅ​អាមេរិក Universal Ministries of The King’s College (UM.KC.) បន្ទាប់​ពី​លោក​ឧកញ៉ា​​បាន​ចំណាយ​លើ​ការ​សិក្សា ខិតខំ​សរសេរ​សារណា​ការពារ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក។
សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ដែល​លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទទួល​បាន​ពី​សាកលវិទ្យាល័យ​Universal Ministries of The King’s College លើ​ជំនាញ​”អភិវឌ្ឍន៍​សង្គម” ដោយ​លោក​ឧកញ៉ា បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ពិធី​ប្រគល់​បាន​ធ្វើ​​នៅ​ពី​​ទីក្រុង​ហុង​កុង។ថ្លែង​ពី​​ទីក្រុង​ហុង​ ​លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ក្រៃលែង នៅ​ពេល​ដែល​ការ​ខិតខំ​ប្រឹង​រៀន​សូត្រ រហូត​ទទួល​បាន​ជយលាភី។ លោក​ថា លោក​នឹង​នាំ​នៅ​ជំនាញ​ដែល​​ទទួល​បាន​នេះ ទៅ​ចែក​រំលែក​ដល់ យុវជន​នៅ​កម្ពុជា ដើម្បី​ជា​ចំណេះ​ដឹង​ចូល​រួម​​អភិវឌ្ឍន៍​សង្គម​​​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។
គូរ​រំលឹក​ផង​ដែរ​ថា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្លាប់​ជា​អតីត ជា​អ្នករត់ម៉ូតូឌុប ដោយសារ​ភាពតស៊ូ​អត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួន​ធ្វើឲ្យ​លោក​លះបង់ កំលាំងកាយ និង​កំលាំង​ចិត្ត ជំនះរាល់ឧបសគ្គ​ទាំង​ឡាយ​ដែលមាននៅចំពោះមុខ​រហូតមកដល់ បានក្លាយ​ខ្លួនជាអគ្គនាយក​ក្រុមហ៊ុនវិនិយោគ​មួយ​ដោយ​ផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួល​ជោគជ័យ​រហូតដល់សព្វថ្ងៃនេះ។ អ្វី​ដែល​ជា​មោទនភាព​នោះ ​ថ្មីៗ​នេះ​លោក​ទើប​​តែ​ត្រូវ​បាន​ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ជា ឧកញ៉ា បន្ទាប់​ពី​លោក​​បាន​ចូល​រួម​​បរិច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ជា​ច្រើន ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក៕

ដោយ៖ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print