សូមតាមដានអាកាសធាតុបណ្តាខេត្ត-រាជធានី​មួយ​ចំនួន​ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ​បានចេញសេចក្តី​ជូនដំណឹង​បញ្ជាក់ពីបណ្តាខេត្ត-រាជធានី​មួយចំនួន​ ដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាស​ធាតុមូលហេតុថា​ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។

ក្រសួងធនធានទឹក​និង​ឧតុនិយម​បានជូនដំណឹងទៀតថា​ ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស​នៅកម្ពុជាមានលក្ខណៈដូចខាងក្រោមនេះ​ ៖
១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន​ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាមានពី ២៩-​៣១°C ។
២- ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុងសីតុណ្ហភាពអប្បបរមា មានពី​២៣-​២៥°C និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២°C ។
៣- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត​ ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមា មានពី ២៥-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print