DJស្រីម្នាក់ ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ: Djស្រី ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធជួញនិងប្រើប្រាស់គ្រឿងញៀន កាលពីម៉ោង៧និង៥០ នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ផ្ទះជួល ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានរកឃើញថ្នាំញៀនរួមមាន៖

មានថ្នាំគ្រាប់ពណ៌លឿងស្លេក (ថ្នាំក្រវី ចំនួន ៤២ គ្រាប់ ) ,ថ្នាំគ្រាប់បន្ទះពណ៌ក្រហម ចំនួន ០៩ បន្ទះ (ស្មើរ ៩០ គ្រាប់ ),ក្រាមពណ៌ស ថ្លា ចំនួន ០១ កញ្ចប់តូចដបកែច្នៃសំរាប់ជក់គ្រឿងញៀន ចំនួន ០១ ដប ដែកកេស ចំនួន០២ដើម ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងការិយាល័យជំនាញបាន យកទៅធ្វើការសាកសួរនឹងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print