រឹតកសម្លាប់នារីម្នាក់ ហើមស្អុយទើបបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញ សពនារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានជនសង្ស័យសម្លាប់ឡើង
ហើម ឋស្អុយរលួយនៅក្នុងបន្ទប់ជួល ដោយមានស្នាមរឹតក និងបាត់បង់របស់របបមានតម្លៃអស់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល លេខ៦ជាន់ទី២ ផ្ទះលេខ៦៥Eo ផ្លូវបេតុងភូមិដូង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះទៅសាកសួរ ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះ សឿន ស្រីដា អាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិគោល ឃុំរកាពប្រាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះ មកស្នាក់នៅបន្ទប់ជួលកើតហេតុ បានរយ:ពេលជាងកន្លះឆ្នាំមកហើយ ដោយស្នាក់នៅតែម្នាក់ឯងប៉ុណ្ណោះ ហើយកន្លងមកជនរងគ្រោះ មិនធ្លាប់ឃើញមានទំនាក់ទំនងស្នេហា ឬក៏មានរឿងរ៉ាវគុំកួនជាមួយអ្នកណានោះទេ។

ប្រភពពត៌មាមពីនារីម្នាក់ឈ្មោះ ឃួន រ៉ា អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ជាប់ និងបន្ទប់កើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ នាងបានចេញទៅលេងស្រុកកំណើតនៅឯខេត្តតាកែវ។ លុះដល់ព្រឹកថ្ងៃទី២៦ នាងបានត្រឡប់មកពីស្រុកកំណើតវិញ មកដល់ឃើញបន្ទប់របស់ជនរងគ្រោះ ចាក់សោពីខាងក្រៅ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍ទ្បើយ ហើយបានចេញទៅធ្វើការងារនៅរោងចក្រដូចសព្វដង។

ពេលទៅដល់កន្លែងធ្វើការស្រាប់តែប្រធានក្រុម បានប្រាប់នាងថា បាត់ជនរងគ្រោះតាំងពីថ្ងៃទី២៤ មិនឃើញមកធ្វើការសោះ និងប្រាប់ឲ្យនាងជួយរកជនគ្រោះផង។ រហូតដល់វេលាកើតហេតុ ខណ:នាងចេញពីធ្វើការត្រលប់មកបន្ទប់ជួលវិញ មានអារម្មណ៍ធំក្លិនស្អុយ ចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ដែលបានចាក់សោពីខាងក្រៅ។

ដោយមានការសង្ស័យ នាងក៏បានហៅម្ចាស់ផ្ទះ យកកូនសោទ្វារបន្ទប់ របស់ជនរងគ្រោះមកចាក់ ដើម្បីចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះ ដេកស្លាប់នៅខាងក្នុង ដោយសពមានសភាពហើមស្អុយរលួយ មើលលែងស្គាល់បាត់ទៅហើយ។ ភ្លាមៗនោះម្ចាស់ផ្ទះ ក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមក ជួយអន្តរាគមន៍តែម្តង។

ក្រោយពេលពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យកោសល្យវិច័្ច បានត្រួតពិនិត្យលើសពជនងគ្រោះ សន្និដ្ឋានថា ករណីនេះជា អំពើឃាតកម្ម ដោយនារីរងគ្រោះ មានស្នាមរឹត.ក និងលួចយកសម្ភារ:មានតម្លៃ រួចចាក់សោបង្ខាំងទុកពីខាងក្រៅ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តត្បូងឃ្មុំ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print