ជនមិនស្គាល់អត្តសញ្ញាណបើករថយន្តបំបុកប៉ូលិសចរាចរណ៍ទាំងកំរោលខណៈកំពុងបំពេញភារកិច្ចបណ្ដាលឲ្យបាក់ជើងទាំងសងខាងគួរឲ្យអាសូរ

ចែករំលែក៖

ខេត្តកណ្តាលៈ៖ ប៉ូលិសចរាចរណ៍ម្នាក់ ខណៈកំពុងបំពេញភារកិច្ចតាមដងផ្លូវ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តបុកទាំងកំរោល បណ្ដាលឲ្យខ្ទាត៥ម៉ែត្ររងរបួសធ្ងន់បាក់ជើងទាំងសងខាង និងបាក់ឆ្អឹងចង្កេះ​ ស្រាំលលាដ៏កកឈាមក្នុងខួរក្បាលគួរឲ្យអាសូរ ។ ក្រោយមានហេតុការណ៍កេីតឡេីង ជនបង្កបានព្យាយាមបេីករថយន្តយកទៅប្លុងចោលរួចគេចខ្លួនបាត់។
​     ករណីនេះកេីតឡេីង នាពេលយប់ត្រង់ចំណុចភ្លេីងស្តុបស្ពានព្រែកហូរ​ ស្ថិតក្នុងសង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កាលពីវេលាម៉ោង២០​ និង០០នាទី​ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។
​     ប៉ូលិសចរាចរណ៍ដែលត្រូវរថយន្តបេីកបុកពេលបំពេញការងារនោះឈ្មោះ​ ទូច សៅហេង​ មានតួនាទីជា​ នាយរងផ្នែក​ មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក​ ។ ចំណែកឯរថយន្តបង្កម៉ាកតូយូតា​ តាកូម៉ា​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2S-3669 បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បច្ចុប្បន្ន​សមត្ថកិច្ចកំពុងស្រាវជ្រាវ។
លោក​ឆេង​ សំអឿន​ នាយការិយាល័យចរាចរ​ណ៍​ជេីងគោកបានអោយដឹងថា​ លោក ទូក​ សៅ​ហេង​ និងប៉ូលិសចរាចរណ៍៥រូបទៀត​ត្រូវបានចាត់អោយឈរជេីងនៅគោលដៅស្តុបស្ពានព្រែកហូរ​លេីកំណាត់ផ្លូវជាតិលេខ២​ ដេីម្បី​សម្រួលចរាចរណ៍នៅទីនោះ​ ។ នៅមុនពេលកេីតហេតុ​លោក​ ទូច​ សៅហេង​ បានចេញឈរបញ្ជាចរាចរណ៍ដោយបានបញ្ជាអោយរថយន្តតាកូម៉ាមួយគ្រឿងឈប់​ មិនត្រឹមតែមិនស្តាប់តាមការបញ្ជាអ្នកបេីកបរដែលមានចរិកសាហាវព្រៃផ្សៃរូបនេះបានជាន់ហ្គាបន្ថែមល្បឿនបំបុកមន្ត្រីនគរបាលទាំងកំរោលបណ្តាលអោយប៉េីងខ្ទាតប្រមាណ៥ទៅ៦ម៉ែត្រ​ ធ្វេីអោយមន្ត្រីប៉ូលិសរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។ ក្រោយពីមាន​ហេតុការណ៍កេីតឡេីងអ្នកបេីកបររថយន្តបង្កបានបេីកគេចពីចំណុចកេីតហេតុយករថយន្តទៅប្លុងចោល​ ត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចៗយកទៅរក្សាទុក​ ដេីម្បីចាត់ការតាមច្បាប់​ ។
​    លោកនាយការិយាល័យបានបញ្ជាក់ថា​ ចំពោះលោក ទូច សៅហេង ក្រោយពីពិនិត្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា​ លោកទទួលរងរបួសបាក់ជេីងទាំងសង្ខាង​ បាក់ឆ្អឹងចង្កេះ​ និងស្រាំលលាដ៏កកឈាមក្នុងខួរក្បាលទៀតផង​ បច្ចុប្បន្ន​កំពុងសង្រ្គោះ​ ។  ក្រោយពីទទួលបានព័ត៌មានមន្ត្រីនគរបាលត្រូវរថយន្តបុកពេលបំពេញ​ការងារ​ លោកឧត្តមសេនីយ៍ទោ​ អ៊ាវ​ ចំរេីន​ ស្នងការនគរបាលខេត្ត​ បញ្ជាអោយរថយន្តសាមុយចេញដឹកមន្ត្រីមានរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ​ នឹងបានឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់ភរិយាមន្ត្រីនគរបាលទុកសម្រាប់ជួយសម្រួលដល់ការព្យាបាល។ មួយផ្នែកទៀតលោកឧត្តមសេនីយ៍​ អ៊ាវ​ ចំរេីន​ ក៏បានបង្កេីតមូលនិធិសង្រ្គោះ​ ដោយមានមន្ត្រីប៉ូលិសខេត្តកណ្តាលជាច្រេីនរូបចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដែលជាមន្ត្រីប៉ូលិសដូចគ្នា៕

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print